ព័ត៌មានអន្តរជាតិ

ស៊ូដង់ នឹងកាត់បន្ថយចំណាយរដ្ឋាភិបាល ប៉ុន្តែបង្កើនការចំណាងផ្នែកសង្គម

បរទេស៖ ក្រោយបញ្ចប់ពីដំណើរ កំណែទម្រង់សេដ្ឋកិច្ច ដ៏លឿនមួយនៅក្នុងខែនេះ គម្រាមកំហែងដល់ការដាក់សម្ពាធ លើប្រជាជនភាគច្រើននោះ គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់បាននិយាយ នៅថ្ងៃសៅរ៍សប្ដាហ៍នេះថា ប្រទេសស៊ូដង់នឹងកាត់បន្ថយ ការចំណាយរបស់រដ្ឋាភិបាល ហើយបង្កើនការចំណាយផ្នែកសង្គម។

កាលពីដើមខែនេះ ប្រទេសស៊ូដង់ តាមសេចក្តីរាយការណ៍ បានធ្វើការដកចោលទាំងស្រុង នូវការឧបត្ថម្ភធនលើប្រេងសាំង រថយន្តនិងប្រេងម៉ាស៊ូត ហើយកាលពីខែកុម្ភៈ ប្រទេសនេះ បានធ្វើការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន ហើយបានចាប់ផ្តើមគោលនយោបាយ អណ្តែងទឹកប្រកបដោយការ គ្រប់គ្រងនិងបត់បែន។

ក្រោយកិច្ចប្រជុំសម្ងាត់រយៈពេល ៣ថ្ងៃ គណៈរដ្ឋមន្ត្រីស៊ូដង់ បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា ប្រទេសនឹងកាត់បន្ថយការធ្វើដំណើរផ្លូវការ ខាងក្រៅឲ្យនៅត្រឹម៥០ភាគរយ កាត់បន្ថយកូតាប្រេងសម្រាប់ រថយន្តរដ្ឋាភិបាលចំនួន ២០ភាគរយ លក់ចោលរថយន្តរដ្ឋាភិបាល ដែលលើសទាំងអស់ និងកាត់បន្ថយកញ្ចប់ថវិកា របស់ស្ថានទូតចំនួន ២៥ភាគរយ នៅក្នុងចំណោមវិធានការដទៃផ្សេងទៀត។

ប៉ុន្តែរដ្ឋាភិបាលនឹងពង្រីកការ ចុះឈ្មោះនៃគម្រោងគាំទ្រគ្រួសារ ដែលហៅថា Thamarat រួមមានគ្រួសារចំនួន៣លាន ឬក៏ប្រហែលមនុស្សចំនួន ១៥លាននាក់ នៅក្នុងពេល២ខែ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top