វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាម អាកាសប្រឆាំងលើទីតាំងនានា ដែលប្រើប្រាស់ដោយក្រុមជីវពលគាំទ្រ ដោយអ៊ីរ៉ង់នៅក្នុងតំបន់ព្រំដែន អ៊ីរ៉ាក់ – ស៊ីរី។
មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកវាយប្រហារទីតាំងស្តុកអាវុធ ប្រតិបត្តិការ និងគោលដៅនៅទីតាំងពីរក្នុងប្រទេសស៊ីរី និងទីតាំងមួយនៅអ៊ីរ៉ាក់ដែល ទីតាំងទាំងពីរស្ថិតនៅជិតព្រំដែន រវាងប្រទេសទាំងពីរ។
គោលដៅទាំងនោះត្រូវបានជ្រើសរើស ពីព្រោះទីតាំងទាំងនេះត្រូវបានប្រើប្រាស់ ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានចូលរួមនៅក្នុងការវាយប្រហារ ដោយរថយន្ដគ្មានមនុស្ស បើកប្រឆាំងនឹងបុគ្គលិក និងគ្រឿងបរិក្ខាររបស់អាមេរិកនៅអ៊ីរ៉ាក់។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស របស់អាមេរិកខាងលើនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ការស្លាប់ និងរងរបួសនៅឡើយទេ ហើយក៏មិនទាន់មានការឆ្លើយតប ពីភាគីរងគ្រោះនៅឡើយដែរ ៕
ដោយ ឈូក បូរ៉ា
