Covid-19

ថៃ នឹងដាក់រឹតត្បិតឡើងវិញ រយៈពេល ១ខែ ដើម្បីទប់ស្កាត់ការបន្ដ ផ្ទុះឡើងនៃជំងឺកូវីដ-១៩

បាងកក៖ ប្រទេសថៃ ចាប់ពីថ្ងៃច័ន្ទនេះនឹងរៀបចំឡើងវិញ នូវការរឹតត្បិតជំងឺកូវីដ-១៩ លើភោជនីយដ្ឋាន ការដ្ឋានសំណង់ និងការជួបជុំនៅរដ្ឋធានីបាងកក និងតំបន់ជាយក្រុង ដើម្បីព្យាយាមទប់ស្កាត់ ករណីឆ្លងវីរុសនេះ ។

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងរយៈពេលមួយឆ្នាំ ក្នុងការរក្សាអត្រាឆ្លងទាប រលកចុងក្រោយរបស់ប្រទេសថៃ បានចាប់ផ្តើមនៅក្នុងខែមេសា នៅពេលដែលចង្កោមមួយ ត្រូវបានរកឃើញនៅក្នុងក្លឹប នៅទីក្រុងបាងកក ដែលមានចំនួនកាន់តែច្រើនជាងធម្មតា នៃការឆ្លងរហូតមកដល់បច្ចុប្បន្ន។

ចាប់តាំងពីពេលនោះមក មានការរកឃើញជាច្រើនទៀត នៅក្នុងប្រព័ន្ធពន្ធនាគារដ៏ចង្អៀតរបស់ខ្លួន ក៏ដូចជាក្នុងចំណោមពលករចំណាកស្រុក ដែលធ្វើការនៅក្នុងឧស្សាហកម្មសំណង់ និងសេវាកម្ម។

រដ្ឋាភិបាលថៃ បានឲ្យដឹងនៅក្នុងបទបញ្ជាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ការរឹតបន្តឹងថ្មី នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ និងមានរយៈពេលមួយខែ។

ការរឹតត្បិតរាប់បញ្ចូល ការបិទការដ្ឋានសាងសង់ នៅទីក្រុងបាងកក និងតំបន់ជុំវិញដោយហាម ឃាត់កម្មករមិនឱ្យចាកចេញ ហាមអតិថិជនបរិភោគអាហារ នៅភោជនីយដ្ឋាន និងការរឹតត្បិតការប្រមូលផ្តុំ ដល់មនុស្សអតិបរមា ២០នាក់។

ប៉ុស្តិ៍ត្រួតពិនិត្យនឹងត្រូវបាន បង្កើតឡើងនៅខេត្តភាគខាងត្បូង នៃប្រទេសថៃ គឺណារ៉ាធីវ៉ាត ផាតថានី យ៉ាយ៉ា និងសុងក្លា ហើយអ្នកធ្វើដំណើរត្រូវតែមានលិខិត ដើម្បីចាកចេញ ឬចូលតំបន់ដែលត្រូវរឹតត្បិត។

ការរឹតត្បិតថ្មីកើតឡើងមុនការ ចាប់ផ្តើមនៃការដាក់ចេញនូវ គំរូដោយគ្មានការហាមឃាត់ សម្រាប់ភ្ញៀវទេសចរ ដែលបានទទួលថ្នាំបង្ការនៅក្នុងទិសដៅ ថ្ងៃឈប់សម្រាកដ៏ពេញនិយមនៅភូកេត ដែលរដ្ឋាភិបាលថៃ បានបន្ធូរបន្ថយ ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ ពីផលប៉ះពាល់ ៕

ដោយ ឈូក បូរ៉ា

To Top