ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពី Duterte ប្រជែង ជាមួយ ប៉ាគីអៅ ដើម្បីលាតត្រដាងអំពីពើពុករលួយ

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានថ្លែងកាលពីថ្ងៃចន្ទទី២៨ មិថុនាថា លោកអេម៉ានុយអែល “ម៉ានី” ប៉ាក់គីអៅ គួរតែដាក់ឈ្មោះការិយាល័យរដ្ឋាភិបាលដែលពុករលួយដើម្បីបញ្ជាក់ថា អ្នកប្រដាល់ដែលក្លាយជាសមាជិកសភាមិនមែនគ្រាន់តែធ្វើនយោបាយមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយនោះទេ ។

ការអត្ថាធិប្បាយ គឺជាជំពូកចុងក្រោយនៅក្នុងសង្គ្រាមពាក្យសំដីដ៏គួរឱ្យភ្ញាក់ផ្អើលរវាងប្រធានាធិបតី និងប៉ាក់គីអៅ ដែលត្រូវបានគេមើលឃើញថា ស្ថិតក្នុងចំណោមអ្នកគាំទ្រខ្លាំងបំផុតរបស់គាត់ និងជាអ្នកស្នងតំណែងដែលអាចកើតមាននៅពេលអាណត្តិ៦ឆ្នាំដែលគាត់ត្រូវបានអនុញ្ញាតផុតកំណត់នៅបន្ទាប់ពីខែមិថុនានេះ ។

មេដឹកនាំហ្វីពីនរូបនេះបានថ្លែងថា ប៉ាក់គីអៅ បានរិះគន់អំពើពុករលួយនៅក្នុងរដ្ឋាភិបាលរបស់គាត់ ហើយបានគំរាមបញ្ចោញអ្នកប្រដាល់ថា ជាអ្នកនិយាយកុហក ។

លោក Duterte បានថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ជាតិមួយថា “ ខ្ញុំមិននិយាយថា គ្មានអំពើពុករលួយទេដូច្នេះសូមបង្ហាញមក” ។ “ប្រសិនបើអ្នកមិនធ្វើវាទេ ខ្ញុំនឹងបង្ហាញអ្នកជារៀងរាល់ថ្ងៃ ថាអ្នកកុហក … ខ្ញុំដឹងថា អ្នកយល់ហើយបកក្រោយវិញ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top