Covid-19

ក្នុង១ថ្ងៃ វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត៤០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីគិតត្រឹមថ្ងៃចន្ទមានចំនួន ៣៩៨នាក់ ក្នុងនោះរួមទាំង ការឆ្លងក្នុងស្រុកចំនួន ២៨៩នាក់ និង៩នាក់ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១៦.០៤១នាក់ ។

ក្នុងចំណោមករណីឆ្លងសហគមន៍នេះដែរ ចំនួន២១៨នាក់ គឺត្រូវបានគេរាយការណ៍ថា នៅភាគខាងត្បូងក្រុងហូជីមិញ ហើយ៤០នាក់នៅក្នុងតំបន់ជិតនោះ គឺភាគខាងត្បូងខេត្ត Binh Duong និង៣៣នាក់ នៅភាគខាងជើងខេត្ត Bac Giang ។

ភាគច្រើនក្នុងចំណោមអ្នកឆ្លងជំងឺទាំងនោះ គឺមានប៉ះពាល់ជាមួយអ្នកឆ្លងជំងឺមុនៗ ឬជាប់ពាក់ព័ន្ធនឹងការនៅផ្តុំគ្នានៅក្នុងតំបន់ ជាច្រើនដែលមានអ្នកឆ្លងជំងឺ ។

នៅទូទាំងប្រទេស មានអ្នកជំងឺច្រើនចំនួន ៦.៥១៩នាក់ បានជាសះស្បើយពីជំងឺ ដែលកើនលើសពី ២០០នាក់ គិតចាប់ពីថ្ងៃអាទិត្យ និងពលរដ្ឋជាង ១៧៧.០០០នាក់ កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក និងតាមដានសុខភាព ។

គិតត្រឹមថ្ងៃចន្ទ វៀតណាម បានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺ ក្នុងស្រុកសរុបចំនួន ១៤.២៦៣នាក់ ក្នុងនោះចំនួន ១២.៦៣៩នាក់ ត្រូវបានរកឃើញចាប់តាំងពីចាប់ផ្តើម ផ្ទុះជំងឺឡើងចុងក្រោយបង្អស់កាលពីចុងខែមេសា ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top