Covid-19

ករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ នៅអង់គ្លេស កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន

ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២២៨៨៦៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំនេះ។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា យោងតាមតួលេខផ្លូវការចុងក្រោយ បង្អស់បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះ មានចំនួន ៤,៧៥៥,០៧៨ ករណី។

ប្រទេសនេះក៏បានកត់ត្រា ពីការស្លាប់ទាក់ទងនឹងជំងឺឆ្លងចំនួន ៣នាក់ ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ទាក់ទង នឹងមេរោគនេះមានចំនួនសរុបដល់ទៅ ១២៨,១០៣ នាក់។ តួលេខទាំងនេះរាប់បញ្ចូល តែការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានលើកដំបូង របស់ពួកគេប៉ុណ្ណោះ។

តួលេខចុងក្រោយបានបង្ហាញថា ប្រជាជនជាង ៤៤,៤ លាននាក់នៅក្នុងចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយមនុស្សជាង ៣២,៥ លាននាក់បានទទួលថ្នាំបង្ការចំនួន ២ ដូសរួចហើយ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានស្នើកាលពីថ្ងៃច័ន្ទថា នឹងមិនមានការបន្ធូរបន្ថយការរឹតបន្តឹងលើវិធនាការជំងឺកូវីដ-១៩ ដែលនៅសេសសល់មុនកាលបរិច្ឆេទ ដែលបានគ្រោងទុកនៅថ្ងៃទី១៩ ខែកក្កដា។

លោកបានប្រកាសពីការពន្យាពេល ៤ សប្តាហ៍ទៅជំហានចុងក្រោយនៃ ផែនទីបង្ហាញផ្លូវរបស់ប្រទេសអង់គ្លេស ចេញពីការរឹតត្បិតច្បាប់ជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី ១៩ ខែកក្កដា ចំពេលមានករណីកើនឡើង នៃករណីឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញ ដំបូងនៅក្នុងប្រទេសឥណ្ឌា ៕

ដោយ ឈូក បូរ៉ា

To Top