ព័ត៌មានអន្តរជាតិ

ក្រុមដុកទ័រអូស្ត្រាលី អំពាវនាវ ឲ្យមានយុទ្ធនាការ ផ្សព្វផ្សាយ ស្តីអំពីកូវីដ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមដុកទ័ររបស់ប្រទេស អូស្ត្រាលី បាននាំគ្នាធ្វើការអំពាវនាវឲ្យរដ្ឋាភិបាល ក្នុងការរៀបចំកិច្ចការងារ ផ្សព្វផ្សាយនិងយុទ្ធនាការប្រឆាំង ទៅនឹងបញ្ហាព័ត៌មាន មិនពិតស្តីអំពីកូវីដ។

ក្រុមដុកទ័របានលើកឡើងថា វាគឺជារឿងដ៏សំខាន់បំផុត ដែលរដ្ឋាភិបាលអូស្ត្រាលី គួរតែជាអ្នកផ្តល់ព័ត៌មាន ជាក់លាក់ជាងគេអំពីកម្មវិធីចាក់វ៉ាក់សាំង របស់ប្រទេស ។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងនៅក្រោយពេល ដែលនាយករដ្ឋមន្ត្រី អូស្ត្រាលី Scott Morrison បានប្រកាស កាលពីយប់ថ្ងៃចន្ទម្សិលមិញថា ពលរដ្ឋអូស្ត្រាលីដែលមានអាយុ ក្រោម៤០ឆ្នាំទាំងអស់ គួរតែចាប់ផ្តើមទទួលយកវ៉ាក់សាំង AstraZeneca ប្រសិនបើ
ពួកគេចង់។

ប៉ុន្តែជាប្រតិកម្ម វាក៏បាន កើតចេញជាចំងល់ ជាច្រើនអំពីបញ្ហាចាក់វ៉ាក់សាំងដូសទី២ ពីសំណាក់មនុស្សដែលមានវ័យ ចំណាស់ផងការបដិសេធមិនព្រមទទួលវ៉ាក់សាំងផង និងបញ្ហាព្រួយ បារម្ភផ្សេងទៀតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top