ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ការបរទេស អ៊ីស្រាអ៊ែល និយាយថា នឹងរក្សាសិទ្ធក្នុងការ ប្រឆាំងនឹងកម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់

បរទេស​ ៖ រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីស្រាអ៊ែល លោក Yair Lapid នៅថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា ប្រទេសរបស់លោកនឹងរក្សាសិទ្ធ ក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងសកម្មភាពទាំងឡាយ របស់អ៊ីរ៉ង់នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ។

លោក Lapid ដែលបានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងកិច្ចប្រជុំមួរបស់លោកជាមួយ នឹងបក្ស Yesh Atid ដែលលោកបានគូសបញ្ជាក់អំពីគោល នយោបាយមួយនេះទៅកាន់រដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិក លោក Antony Blinken នៅក្នុងជំនួបរបស់
ពួកគេនៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ។

នៅក្នុងអំឡុងពេលកិច្ច ប្រជុំជាលើកដំបូង របស់ពួកគេចាប់តាំងតែពីរដ្ឋាភិបាលថ្មី របស់អ៊ីស្រាអ៊ែលត្រូវបានបង្កើត ឡើងលោក Lapidបានប្រាប់លោក Blinken ថាអ៊ីស្រាអ៊ែល បានត្រៀមខ្លួនទៅលើករណីមួយចំនួន រួចរាល់ហើយពាក់ព័ន្ធទៅនឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
របស់អ៊ីរ៉ង់ដែលកំពុងព្រាងទុកនោះ ។

លោក Lapid បានបញ្ជាក់ទៀតថាអ៊ីស្រាអ៊ែល មានបំណងក្នុងការពិភាក្សាជាមួយ នឹងអាមេរិកទៅលើបញ្ហាជាច្រើន តាមរបៀបផ្លុវការនាពេលខាងមុខនេះជាបន្តបន្ទាប់ទៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top