ព័ត៌មានអន្តរជាតិ

ករណីលិចទូកនៅកោះបាលី បណ្តាលឲ្យស្លាប់ ៦នាក់ និងមនុស្សមួយចំនួនទៀត កំពុងបាត់ខ្លួន

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ថា អ្នកជួយសង្គ្រោះម្នាក់និងមន្ត្រីប៉ូលិស ជាន់ខ្ពស់មួយរូបបាននិយាយថា ពលរដ្ឋចំនួន៦នាក់បានស្លាប់ ខណៈដែលនាវាដឹកអ្នកដំណើរចំនួន ១គ្រឿង ដែលមានពលរដ្ឋនៅលើនោះច្រើននាក់ បានលិចចូលក្នុងទឹក នៅដែនកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ និងបានចាប់ផ្តើមជម្លៀសអ្នកដំណើរចេញ ។

លោក I Wayan Suyatna ប្រធានការិយាល័យប្រតិបត្តិការ និងជួយសង្គ្រោះកំពង់ផែ ប្រចាំនៅកោះបាលី បានប្រាប់ដល់ស៊ិនហួ កាលពីល្ងាចថ្ងៃអង្គារថា នាវា Yunicee ដែលមានអ្នកដំណើរចំនួន៤១នាក់ និង១៥នាក់ជាសមាជិកនៃ សហសេវឹកនៅលើនាវានោះ បានលិច នៅមុនពេលទៅដល់រម្មណីយដ្ឋាន Gilimanuk នៅដែនកោះបាលី ។

គាត់បានលើកឡើងថា “យើងបានទទួលព័ត៌មានអំពីឧប្បត្តិហេតុ កើតឡើងនៅវេលាម៉ោង ៧និង០៦ល្ងាច ម៉ោងក្នុងស្រុក និងមន្ត្រីជំនាញចំនួន៤នាក់ បានទៅដល់កន្លែងកើតហេតុភ្លាមៗ” ។ លោកបានសង្កត់ធ្ងន់ថា នាវាបានចាកចេញពីកំពង់ផែ Ketapang ដែលនៅជិតខេត្ត East Java ។

លោកបាននិយាយថា Suyatna ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ត្រូវបានគេជឿជាក់ថា ជាមូលហេតុបង្កឲ្យមានឧប្បត្តិហេតុកើតឡើងដូច្នេះ ។ “រលកខ្ពស់ខ្លាំងណាស់ ។ អាកាសធាតុអាក្រក់បំផុតក្នុងអំឡុងពេល ឧប្បត្តិហេតុកើតឡើងកាលពីល្ងាច” ។

លោក I Ketut Gede Adi Wibawa អធិការស្រុក Jembrana នៅតំបន់រម្មណីយដ្ឋាន Gilimanuk កោះបាលី បានប្រាប់ដល់ស៊ិនហួថា “ពលរដ្ឋចំនួន៦នាក់បានស្លាប់ ក្នុងនោះរាប់ទាំងបុរស៣នាក់ និងស្ត្រី៣នាក់” ។

លោក Ketut បានលើកឡើងថា មនុស្សចំនួន៤៤នាក់ ត្រូវបានជួយសង្គ្រោះប្រកបដោយសុវត្ថិភាព និង៦នាក់កំពុងបាត់ខ្លួន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top