Deprecated: Function WP_Dependencies->add_data() was called with an argument that is deprecated since version 6.9.0! IE conditional comments are ignored by all supported browsers. in /var/www/dap-news.com/htdocs/wp-includes/functions.php on line 6131
ព័ត៌មានអន្តរជាតិ

Breaking News៖ លោក ចូ បៃដិន គ្រោងចុះទៅទីតាំងបាក់រលំខុនដូ នៅរដ្ឋផ្លរីដាដោយផ្ទាល់ ខណៈអ្នកស្លាប់ និងបាត់ខ្លួនជាង ១៦០នាក់

AFP៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងចុះទៅទីតាំងបាក់រលំខុនដូ នៅរដ្ឋផ្លរីដាដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានភាព និងដំណើរការជួយសង្គ្រោះ ខណៈអ្នកស្លាប់ និងបាត់ខ្លួនជាង ១៦០នាក់។

ហេតុការណ៍បាក់រលំអគារខុមដូកម្ពស់ ១២ជាន់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើតឡើងដោយបង្កឲ្យមានអ្នកស្លាប់កើនឡើងដល់ ១១នាក់ និងបន្ដបាត់ខ្លួនជាង ១៥០នាក់ ដែលទំនងជាកំពុងជាប់គាំង នៅក្រោមគំនរបាក់បែក។

បច្ចុប្បន្ននេះក្រុមការងារពាក់ព័ន្ធកំពុងមមាញឹក ក្នុងការជីកកាយរកសាកសព និងអ្នកដែលនៅមានជីវិត ហើយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏គ្រោងនឹងចុះទៅទីតាំងផ្ទាល់ផងដែរ នៅថ្ងៃស្អែកនេះ ដើម្បីពិនិត្យមើលពីស្ថានភាពនៅទីនោះ ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top