ព័ត៌មានអន្តរជាតិ

យោធា អាល្លឺម៉ង់ ទាំងអស់ដកខ្លួនចេញពី អាហ្គានីស្ថានរួចរាល់

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាយោធារបស់ប្រទេស អាល្លឺម៉ង់បានដក ខ្លួនចេញពីប្រទេស អាហ្គានីស្ថានរួចរាល់អស់ ហើយបន្ទាប់ពីរយៈ ពេលជិត២ទសវត្ស។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោក Annegret Kramp Karrenbauer ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃម្សិលមិញ នោះផងដែរបានបញ្ជាក់ ទៀតថាវាគឺជាសង្គ្រាមដែល បានឆក់យកជីវិតយោធាអាល្លឺម៉ង់ ច្រើនបំផុតគិតចាប់តាំងតែ ពីពេលបញ្ចប់ទៅ នៃសង្គ្រាមលោកទី២។

លោកបន្តថា៖យោធារបស់យើងបាន ចាកចេញពីប្រទេសអាហ្គានីស្ថាន ទាំងអស់នៅត្រឹមយប់ថ្ងៃអង្គារនេះបន្ទាប់ពីរយៈ ពេលជិត២០ឆ្នាំហើយពេលនេះ ពួកគេកំពុងស្ថិតនៅក្នុងការធ្វើ ដំណើរត្រឡប់ទៅកាន់ផ្ទះ របស់ពួកគេវិញហើយ។

គួរឲ្យដឹងដែរថាប្រធានាធិបតីអាមេរិកលោក Joe Biden ធ្លាប់បានប្រកាសហើយកាលពីខែមេសាកន្លងមកថា នឹងដកទ័ពបរទេស ដែលនៅសេសសល់ទាំង ១០ ០០០នាក់ ដែលកំពុងមានវត្តមាន នៅអាហ្គានីស្ថាន ឲ្យអស់នៅត្រឹមថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top