បាងកក៖ មន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹងថាបុគ្គលិកថៃ ដែលរងផលប៉ះពាល់ដោយការហាមឃាត់រយៈពេលមួយខែ នៅភោជនីយដ្ឋាន និងការដ្ឋានសំណង់ នឹងទទួលបានប្រាក់ចំនួន ២០០០ បាត (ប្រហែល ៦២,៣០ ដុល្លារសហរដ្ឋអាមេរិក) ជាសំណងបន្ថែម។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានឲ្យដឹងកាលពីថ្ងៃអង្គារថានិយោជិក ដែលរងផលប៉ះពាល់នឹងទទួលបានសំណងពាក់កណ្តាលប្រាក់ឈ្នួល ដែលស្មើនឹងពាក់កណ្តាលនៃប្រាក់ខែរបស់ពួកគេ ហើយនិងបន្ថែមចំនួន ២,០០០ បាតបន្ថែមទៀត។
រដ្ឋាភិបាលថៃ បានត្រៀមថវិកាប្រមាណ ៧,៥ ពាន់លានបាត (ប្រហែល ២៣៥ លានដុល្លារអាមេរិក) ដើម្បីចំណាយលើការចំណាយបែបនេះក្នុងការគាំទ្រដល់បុគ្គលិកទាំងនេះ។
លោកបានលើកឡើងថា បុគ្គលិកជាង ៦៩ ម៉ឺននាក់ ដែលត្រូវបានគ្របដណ្តប់ដោយសន្តិសុខសង្គមនឹងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់ជំនួយសង្គ្រោះរបស់រដ្ឋាភិបាល។
ទោះយ៉ាងណានិយោជិក ដែលគ្មានការធានារ៉ាប់រងសន្តិសុខសង្គម នឹងមិនត្រូវបានផ្តល់ប្រាក់ឈ្នួលពាក់កណ្តាលនោះទេ ប៉ុន្តែមានសិទ្ធិទទួលបានប្រាក់ចំនួន ២០០០ បាតពីរដ្ឋាភិបាល៕
ដោយ ឈូក បូរ៉ា