បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន នៅថ្ងៃពុធបាននិយាយថា លោកជំទាស់ទៅនឹងការតម្រូវឱ្យ ប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាំបាច់ស្ថិតនៅក្រោមច្បាប់ សម្រាប់ប្រជាជនរុស្ស៊ី ប៉ុន្តែបានជំរុញឱ្យប្រជាជនដែលមាន ការចាប់អារម្មណ៍ទទួលបានការចាក់ថ្នាំបង្ការ នៅពេលប្រទេសរបស់គាត់ប្រយុទ្ធនឹង រលកទីបីដែលស្លាប់។
យោងតាមសារព័ត៌មាន BARRON’S ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក ពូទីន បានធ្វើឡើងនៅពេលដែលប្រទេសរុស្ស៊ី បានរាយការណ៍កាលពីព្រឹកថ្ងៃពុធនេះថា អ្នកឆ្លងវីរុសកូវីដ១៩ចំនួន ៦៦៩ នាក់ បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលជាចំនួនអ្នកស្លាប់ដោយសារ ជំងឺរាតត្បាតខ្ពស់សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា។
អាជ្ញាធរបាននិយាយថា ប្រទេសរុស្ស៊ីនៅពាក់កណ្តាលខែមិថុនា មានការឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងរលកទី ៣ ដោយវីរុសដែលបំលែងខ្លួនថ្មីឈ្មោះ Delta ដែលបានចម្លងលឿនត្រូវបានកំណត់ អត្តសញ្ញាណដំបូងគេនៅក្នុងប្រទេសឥណ្ឌា ហើយកាន់តែអាក្រក់ទៅៗ ដោយសារការចាក់វ៉ាក់សាំង មានដំណើរការយឺត ។
បើទោះបីជាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ចាប់តាំងពីដើមខែធ្នូក៏ដោយ ក៏មានប្រជាជនប្រហែល ១៥ ភាគរយនៃប្រជាជនរុស្ស៊ី បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ មួយដូសកាលពីថ្ងៃពុធ ។ យោងតាមគេហទំព័រ Gogov ដែលតួលេខខ្ពស់របស់កូវីដ១៩ មកពីតំបន់ទាំងនោះ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
