វ៉ាស៊ីនតោន៖ អភិបាលក្រុងលោក Miami-Dade លោក Daniella Levine Cava បានលើកឡើងថា ចំនួនអ្នកស្លាប់បន្ទាប់ពីការដួលរលំនៃអគារខុនដូនៅ Surfside រដ្ឋផ្លរីដា បានកើនឡើងដល់ ១៨ នាក់ បន្ទាប់ពីរកឃើញសាកសពកុមារ ២ នាក់បន្ថែមទៀត។

នៅថ្ងៃនេះដែរប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងចុះទៅទីតាំងបាក់រលំខុនដូ នៅរដ្ឋផ្លរីដាដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាព និងដំណើរការជួយសង្គ្រោះ ខណៈអ្នកស្លាប់ និងបាត់ខ្លួនជាង ១៦០នាក់។
ហេតុការណ៍បាក់រលំអគារខុមដូកម្ពស់ ១២ជាន់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើតឡើងដោយបង្កឲ្យមានអ្នកស្លាប់កើនឡើងដល់ ១១នាក់ និងបន្ដបាត់ខ្លួនជាង ១៥០នាក់ ដែលទំនងជាកំពុងជាប់គាំងនៅក្រោមគំនរបាក់បែក។
បច្ចុប្បន្ននេះក្រុមការងារពាក់ព័ន្ធកំពុងមមាញឹកក្នុងការជីកកាយរកសាកសព និងអ្នកដែលនៅមានជីវិត ហើយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏គ្រោងនឹងចុះទៅទីតាំងផ្ទាល់ផងដែរ នៅថ្ងៃនេះ ដើម្បីពិនិត្យមើលពីស្ថានភាពនៅទីនោះ៕
ដោយ ឈូក បូរ៉ា
