ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសាររលកកំដៅជិត ៥០អង្សានៅកាណាដា កើនឡើងដល់ ២៣៣នាក់

អូតាវ៉ា៖ គិតត្រឹមថ្ងៃសុក្រនេះ យ៉ាងហោចណាស់ មានមនុស្សចំនួន ២៣៣ នាក់បានស្លាប់ ចាប់តាំងពីរលកកម្តៅ ដ៏ខ្លាំងរហូតជិត ៥០អង្សាសេ បានចាប់ផ្តើមវាយប្រហារនៅភាគខាងលិច ប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

បញ្ហារលកកំដៅ វាកើតមានជាយូរមកហើយ ប៉ុន្ដែរលកកំដៅបច្ចុប្បន្ន នៅក្នុងប្រទេសកាណាដា គឺមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ។

រលកកំដៅបានឃើញ ហាងនានានៅខេត្ដ British Columbia របស់កាណាដា លក់អស់ម៉ាស៊ីនត្រជាក់ និងកង្ហារ។ សណ្ឋាគារនៅ Vancouver ត្រូវបានគេកក់ពេញ កាលពីថ្ងៃច័ន្ទដោយទាក់ទាញអ្នកស្រុកយ៉ាងខ្លាំង ដើម្បីរត់គេចខ្លួន។ ប៉ូលីសនៅ Metro Vancouver បានឲ្យដឹងកាលពីថ្ងៃអង្គារកន្លងទៅនេះថា ពលរដ្ឋបានឆ្លើយតបចំពោះការស្លាប់ភ្លាមៗជាង ១០០ នាក់ចាប់តាំងពីរលកកំដៅបានបន្តកើតមាន បើគិតត្រឹមថ្ងៃសុក្រនេះ បានកើនឡើងដល់ ២៣៣នាក់។

ទីក្រុងនានានៅខេត្ដខាងលើនេះ ស្ថិតនៅភាគខាងលិចប្រទេសកាណាដា បានបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅបំផុត រួមទាំងទីក្រុងលីតតុន ដែលកំណត់ត្រាទូទាំង ប្រទេសកាណាដា ត្រូវបានបង្កើតឡើង និងបំបែកកំណត់ត្រា រលកកំដៅខ្លាំង ជាបន្តបន្ទាប់៕

ដោយ ឈូក បូរ៉ា

To Top