វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភលើរបាយការណ៍មួយដែលថា ប្រទេសចិន កំពុងសាងសង់ស៊ីឡូថ្មីជាង ១០០កន្លែង សម្រាប់បាញ់មីស៊ីល ផ្លោងអន្តរទ្វីប ICBM នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន AFP។
កាសែត Washington Post ដែលដកស្រង់ការសិក្សាស្រាវជ្រាវ លើរូបភាពផ្កាយរណបពាណិជ្ជកម្ម ដោយក្រុមដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ស៊ីណូកំពុងត្រូវបានសាងសង់នៅវាលខ្សាច់មួយ នៅជិតទីក្រុងយិនភាគពាយ័ព្យ ប្រទេសចិន។
មជ្ឈមណ្ឌលសិក្សាជែមម៉ាទីន នៅទីក្រុងម៉ុនតេរីបានឲ្យដឹងថា ការដ្ឋានសាង សង់ចំនួន ១១៩ កន្លែងនៅក្នុងខេត្តកានស៊ូ គឺប្រហាក់ប្រហែល នឹងទីតាំងបាញ់បង្ហោះរបស់ចិន ដែលមានស្រាប់សម្រាប់ មីស៊ីលផ្លោងនុយក្លេអ៊ែរ។
អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Ned Price ត្រូវបានចោទសួរអំពី របាយការណ៍នេះ កាលពីថ្ងៃព្រហស្បតិ៍ ។ នៅក្នុងនោះដែរលោកលើកឡើងថា “ ខ្ញុំគិតថា អ្វីដែលត្រូវនិយាយ គឺរបាយការណ៍ទាំងនេះ និងការវិវឌ្ឍន៍ផ្សេងៗទៀតបង្ហាញថា ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់សាធារណរដ្ឋប្រជាមានិតចិន នឹងកើនឡើងយ៉ាងឆាប់រហ័ស និងដល់កម្រិតខ្ពស់ជាងអ្វី ដែលបានរំពឹងទុកកន្លងមក” ។
លោកបានបន្ថែមថា“ ហើយសម្រាប់យើងវាពង្រឹងនូវសារៈសំខាន់នៃការស្វែងរកវិធានការជាក់ស្តែង ដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ” ។
លោក Price បន្ដថា“ ទោះបីអ្វីដែលមើលទៅជាការបង្អាក់ PRC ក៏ដោយ ការបង្កើតយ៉ាងឆាប់រហ័សនេះ កាន់តែពិបាកលាក់” ។ ហើយវាគូសបញ្ជាក់ពីរបៀប ដែលអាមេរិក បង្ហាញខ្លួនម្តងទៀត កំពុងងាកចេញពីយុទ្ធសាស្ត្រ នុយក្លេអ៊ែររាប់ទសវត្ស ដោយផ្អែកលើការរារាំង អប្បបរមា។
លោកត្រូវបានគេចោទសួរផងដែរថា តើសហរដ្ឋអាមេរិកមានប្រតិកម្ម ចំពោះសុន្ទរកថា បែបរិះគន់របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែរឬទេ នៅក្នុងថ្ងៃខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុនិស្ដចិន ។
នៅក្នុងសុន្ទរកថា មួយនៅឯពិធីអបអរសាទរខួស ១០០ឆ្នាំ សម្រាប់គណបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា “ប្រជាជនចិន នឹងមិនអនុញ្ញាតឱ្យកងកម្លាំង បរទេសណាមួយធ្វើការសម្លុត គាបសង្កត់ ជិះជាន់លើយើងឡើយ”។
លោកបានបន្ដថា“ អ្នកណាដែលចង់ធ្វើដូច្នេះនឹង ប្រឈមមុខនឹងការបង្ហូរឈាម នៅមុខមហាកំផែងដែកថែប ដែលសាងសង់ដោយប្រជាជនចិន ជាង ១,៤ ពាន់លាននាក់” ។
នៅក្នុងនោះដែរ លោក Price បានលើកឡើងថា ក្រសួងការបរទេសបាន “ យកចិត្តទុកដាក់” ចំពោះសុន្ទរកថារបស់លោកស៊ី ជីនពីង ប៉ុន្តែយើងនឹងមិនធ្វើអត្ថាធិប្បាយ លើចំណុចជាក់លាក់នោះទេ ។
លោកបានមានប្រសាសន៍ថា“ ខ្ញុំគិតថារដ្ឋបាលនេះអស់រយៈពេលជាច្រើនខែ បានបង្ហាញយ៉ាងច្បាស់ អំពីចំណាប់អារម្មណ៍ របស់យើង ចំពោះបក្សកុម្មុនិស្ដចិន ប៉ុន្តែខ្ញុំមិនមានចម្លើយ ជាក់លាក់ណាមួយ សម្រាប់អ្នកចំពោះការលើកឡើង របស់លោកប្រធានាធិបតីចិន នៅថ្ងៃម្សិលមិញនេះទេ” ៕