ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ម៉ាឡេស៊ី មានអ្នកឆ្លងថ្មី​ នៃជំងឺកូវីដ-១៩ ជិត ៧ពាន់នាក់ និងស្លាប់ជាង ៨០នាក់

កូឡាឡាំពួរ ៖ ប្រភពព័ត៌មានពីក្រសួង សុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបាន រាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦,៩៨៨ បន្ថែមទៀត ដែលនាំមកនូវចំនួនសរុបកើនឡើងដល់ ៧៥៨,៩៦៧ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អគ្គនាយករងក្រសួង សុខាភិបាល Noor Hisham Abdullah បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ៥ ករណីថ្មីត្រូវបាននាំចូល ហើយ ៦,៩៨៣ករណី គឺជាការចម្លងរោគ នៅតាមមូលដ្ឋាន។

នៅក្នុងនោះដែរក៏មានការ រាយការណ៍ថា អ្នកជំងឺកូវីដ-១៩ ចំនួន ៨៤ នាក់ទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥,២៥៤ នាក់។

ប្រទេសម៉ាឡេស៊ី ស្ថិតនៅក្រោមការបិទទ្វារ ទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ដែលហាមឃាត់រាល់សកម្មភាពសេដ្ឋកិច្ច និងសង្គមលើកលែងតែ សេវាកម្មចាំបាច់ ប៉ុន្តែករណីឆ្លងប្រចាំថ្ងៃថ្មីនៅតែខ្ពស់។

រដ្ឋមន្រ្តីការពារជាតិលោក Ismail Sabri Yaakob ដែលសម្របសម្រួល ការអនុវត្តការ រឹតបណ្តឹងនៃជំងឺកូវីដ- ១៩ នៅក្នុងប្រទេស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ផ្នែកខ្លះនៃរដ្ឋធានីគូឡាឡាំពួរ និង ភាគច្រើន នៃរដ្ឋសេនហ្គ័រ ដែលនៅជាប់នោះ នឹងត្រូវបានដាក់នៅក្រោមការ រឹតបន្តឹងចលនារឹតតែខ្លាំង ដោយសារតែការកើនឡើង ក្នុងករណីថ្មី ដែលបានកត់ត្រានៅក្នុងតំបន់ទាំងនេះ៕
ដោយ ឈូក បូរ៉ា

To Top