បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអ៊ែល លោក Natfali Bennet កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ប្រទេសអ៊ីស្រាអ៊ែល គឺបានក៉ណត់យកការប្តេជ្ញាចិត្ត របស់ខ្លួនហើយថា នឹងមិនអនុញ្ញាតិ ឲ្យអ៊ីរ៉ង់អាចសម្រេច
កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនឡើយ ។
លោក Bennet បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងឱកាសនៃជំនួបពិភាក្សា របស់លោកជាមួយនឹង ប្រធានាធិបតីអាល្លឺម៉ង់Walter Steinmeier ដែលកំពុងបំពេញទស្សនកិច្ច ក្នុងប្រទេសអ៊ីស្រាអ៊ែល ហើយបានយកប្រធានបទ នៃការគម្រាមកំហែង ដោយ
សារកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ងមកពិភាក្សា ។
នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍នោះផងដែរ ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Rivlin ក៏បានធ្វើការលើកសរសើរយ៉ាងខ្លាំងផងដែរ ចំពោះលោក Steinmeier ចំពោះភាពជាដៃគូដ៏រឹងម៉ាំ ជាមួយនឹងអ៊ីស្រាអ៊ែលផងដែរ ជាពិសេសក្នុងយុទ្ធនាការ
ប្រយុទ្ធប្រឆាំងទៅ នឹងភាពមិនស្មោះត្រង់ទាំងឡាយ នៅលើសកលលោក ៕
ប្រែសម្រួល៖ស៊ុនលី