បរទេស ៖ ក្រសួងទទួលបន្ទុកកិច្ចការងារ ប្រេងកាតរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា ទំហំនៃការនាំចេញ ប្រេងឆៅ របស់ប្រទេសកាលពីថ្ងៃមិថុនាគឺបានកើន ឡើងទៅដល់៨៦,៧៦លានបារ៉ែល ឬត្រូវជាប្រាក់ ដែលទទួលបាន៦,១៤ពាន់លានដុល្លារ។
ប្រភពដដែលបាន ឲ្យដឹងទៀតដែរថា ប្រេងឆៅដែលបានលក់ កាលពីខែមិថុនាទៅនេះជាធម្យម គឺមានតម្លៃប្រមាណជា ៧០,៧៧ដុល្លារ ក្នុងមួយបារ៉ែល ដោយ ក្នុងនោះ៨៣,៦៩លានបារ៉ែល ត្រូវបាននាំចេញពីភាគកណ្តាល នៃប្រទេសនិងភាគខាងត្បូង ខណៈដែលភាគខាងជើង អាចនាំចេញបាន ៣,០៧លានបារ៉ែល។
គួរឲ្យដឹងដែរថា ប្រទេសអ៊ីរ៉ាក់ ធ្លាប់ធ្វើការនាំចេញប្រេងឆៅ បានរហូតទៅដល់១០០លានបារ៉ែល ក្នុងមួយខែជាមួយនឹងតម្លៃ ដែលខ្ពស់ជាងនេះប៉ុន្តែ OPEC Plus បានឈាន ទៅដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយផលិតកម្មប្រេង នៅគ្រប់បណ្តាប្រទេស ជាសមាជិតនិងទំលាក់តម្លៃផង ក្នុងអំឡុងពេល នៃវិបត្តិកូវីដនេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

