Covid-19

តួលេខផ្លូវការ! ឥណ្ឌា មានអ្នកស្លាប់ ដល់ទៅជាង ៤០ម៉ឺននាក់ហើយ

ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌា ពីវីរុសឆ្លងវីរុសនេះបានកើនដល់៤០០.០០០នាក់គិតត្ត្រឹមថ្ងៃសុក្រ ទោះបីជាអ្នកជំនាញនិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចឈានដល់ ១លាននាក់ ឬខ្ពស់ជាងនេះក៏ដោយ ក៏អាចមានចំនួននៃការឆ្លងមេរោគរលកទីបី ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រទេសឥណ្ឌា បានបន្ថែមចំនួនមនុស្សស្លាប់ ១០០.០០០ នាក់ក្នុងរយៈពេល ៣៩ថ្ងៃ ខណៈដែលការឆ្លងរាលដាលដ៏កាច សាហាវលើកទី២ បានរាលដាលពាសពេញទីក្រុង និងទីជនបទដ៏ធំដែលមនុស្សរាប់លាននាក់នៅតែងាយ រងគ្រោះដោយគ្មានវ៉ាក់សាំង ។

យោងតាមទិន្នន័យ ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ពេញមួយយប់ប្រទេសនេះ មានអ្នកស្លាប់ចំនួន ៨៥៣នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៤០០.០០០នាក់ ។

ចំនួនអ្នកស្លាប់របស់ប្រទេសឥណ្ឌា គឺខ្ពស់បំផុតលំដាប់លេខបីនៅទូទាំងពិភពលោក ។ លោក Rijo M John សាស្រ្តាចារ្យមកពីមហាវិទ្យាល័យ Rajagiri នៃវិទ្យាសាស្ត្រសង្គមនៅទីក្រុង Kochi ភាគខាងត្បូងប្រទេសបានលើកឡើងថា “ចំនួនមនុស្សស្លាប់តិចណាស់គឺជា អ្វីដែលបានកើតឡើងនៅទូទាំងរដ្ឋភាគច្រើនដោយសារ តែភាពយឺតយ៉ាវនៅក្នុងប្រព័ន្ធ ដូច្នេះមានន័យថា យើងនឹងមិនមានគំនិតពិតនៃចំនួនមនុស្សដែលយើងបានបាត់បង់នៅក្នុងរលកទី២នេះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top