ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ ការសង្កត់ធ្ងន់ របស់កូរ៉េខាងជើង លើឧស្សាហកម្មរដ្ឋ អាចធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច

បរទេស៖យោងតាមអ្នកវិភាគកូរ៉េខាងត្បូង បានឲ្យដឹងថា សហគ្រាសកម្មសិទ្ធិរដ្ឋរបស់ប្រទេសកូរ៉េខាងជើង មានតួនាទីតិចតួចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ក្រោយមហាគ្រោះទុរ្ភិក្សទសវត្សឆ្នាំ៩០ ខណៈដែលទីផ្សារក្រៅផ្លូវការ មានសារៈសំខាន់ ក្នុងការធ្វើសេដ្ឋកិច្ចឲ្យងើបប្រសើរឡើង។

សេដ្ឋកិច្ចវិទូ លោក Kim Kyoo-chul បានមានប្រសាសន៍ក្នុងរបាយការណ៍ថ្មី ពីវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េរបស់សេអ៊ូលថា ថាមពលអគ្គិសនី ឧស្សាហកម្មលោហៈនិងគីមី ដែលដំណើរការដោយរដ្ឋរបស់កូរ៉េខាងជើង ជាចំណុចសំខាន់នៃផែនការ៥ឆ្នាំរបស់លោក គីម ជុងអ៊ុន មានឥទ្ធិពលតិចតួចក្នុងការស្តារសេដ្ឋកិច្ច។

នៅក្នុងវិចារណកថា លោក Kim Kyoo-chul បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការសង្កត់ធ្ងន់នាពេលបច្ចុប្បន្នរបស់ទីក្រុងព្យុងយ៉ាង លើឧស្សាហកម្មធុនធ្ងន់ គោលនយោបាយពឹងផ្អែកលើខ្លួនឯង និងការផ្តាច់ខ្លួនដាច់ដោយឡែក ទំនងជាមានកម្រិតខ្ពស់ក្នុងការបណ្ដាលឲ្យសេដ្ឋកិច្ចកូរ៉េខាងជើង រអិលវិលធ្លាក់ចូលទៅក្នុងវិបត្តិ។

គួរបញ្ជាក់ថា ផែនការរយៈពេល៥ឆ្នាំរបស់លោក គីម ជុងអ៊ុន ដែលបានបង្ហាញនៅសមាជបក្សលើកទី៨ កាលពីខែមករា រួមមានគោលការណ៍ណែនាំឲ្យពង្រីកក្នុងវិស័យឧស្សាហកម្មស្ទើរតែទាំងអស់ ដោយក្នុងនោះ មានទាំងថាមពលនុយក្លេអ៊ែ រ៉ែធ្យូងថ្ម ផ្លូវដែក និងវិស័យទេសចរណ៍៕

ប្រែសម្រួល៖ប៉ាង កុង

To Top