ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ វាយប្រហារ មកលើដែនកោះ Fiji

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ វាយប្រហារមកលើដែនកោះ ហ្វីជី (Fiji) ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានអង្រួននៅតំបន់ ហ្វីជី នៅវេលាម៉ោង២០និង១៤នាទី ម៉ោងសកល កាលពីថ្ងៃសុក្រ ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ៦០៥.៦៣គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់២១.៨២៩៥ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១៧៩.៣៦២២ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

ក្រោយមានគ្រោះរញ្ជួយដីកើតឡើង មិនទាន់មានសេចក្តីរាយការណ៍លម្អិតណាមួយបញ្ជាក់អំពីការស្លាប់ និងខូចខាតយ៉ាងណានោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top