ញូវដេលី ៖ ក្រសួងសុខាភិបាល សហព័ន្ធបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារតែជំងឺរាតត្បាតកូវីដ -១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ជាង ៤០០.០០០ នាក់ ហើយគិតត្រឹមថ្ងៃសុក្រម្សិលមិញ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា មនុស្សចំនួន ៨៥៣ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ ក្នុងប្រទេសនេះ សរុបកើនឡើងដល់ ៤០០,៣១២ នាក់។
ក្រៅពីនេះករណីឆ្លងថ្មីចំនួន ៤៦,៦១៧ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣០,៤៥៨,២៥១ ករណី។ នៅតែមានករណីសកម្មចំនួន ៥០៩,៦៣៧ ករណី នៅក្នុងប្រទេសនេះ ដោយមានការថយចុះចំនួន ១៣,៦២០ករណី ក្នុងរយៈពេលនេះ។
ចាប់តាំងពីមានជំងឺរាតត្បាតរាលដាល ពេញប្រទេស អ្នកជំងឺសរុបចំនួន ២៩,៥៤៨,៣០២ នាក់បានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ដោយមាន ៥៩,៣៨៤ នាក់ត្រូវបានរំសាយ ចេញពីមន្ទីរពេទ្យក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះ។
ទោះបីជាស្ថានភាពរាតត្បាត កំពុងធូរស្រាលនៅក្នុងប្រទេសឥណ្ឌាក៏ដោយ ក៏មានរដ្ឋមួយចំនួននៅតែ រាយការណ៍អំពីចំនួន នៃករណីឆ្លងជំងឺកូវីដ-១៩ យ៉ាងច្រើនរាប់បញ្ចូលទាំងរដ្ឋ Kerala, Odisha, Chhattisgarh និង Manipur ។
រដ្ឋាភិបាលសហព័ន្ធ បានបញ្ជូនក្រុមវិន័យជាច្រើន ទៅកាន់រដ្ឋទាំងនេះ ដើម្បីត្រួតពិនិត្យជំងឺរាតត្បាត រួមមានការធ្វើតេស្តសំណាក ការតាមដាន និងប្រតិបតិ្តការការទប់ស្កាត់ អាកប្បកិរិយាសមស្រប (CAB) និងការអនុវត្ត របស់វាភាពអាចរកបាននូវ គ្រែមន្ទីរពេទ្យ រថយន្តសង្គ្រោះបន្ទាន់ បំពង់ខ្យល់ និងអុកស៊ីសែនវេជ្ជសាស្ត្រ ៕
ដោយ ឈូក បូរ៉ា