ព័ត៌មានអន្តរជាតិ

ទស្សនាវដ្តីរដ្ឋចិន គូសបង្ហាញ ពីសេណារីយ៉ូ វាយប្រហារតៃវ៉ាន់

បរទេស ៖ ទស្សនាវដ្ឋីមួយក្នុង ប្រទេសចិន បានចេញបង្ហាញ នូវការគូសបញ្ជាក់ពីការ វាយលុក៣ដំណាក់ កាលទៅលើតៃវ៉ាន់ ក្នុងថ្ងៃគម្រប់ខួបបក្ស កុម្មុយនិស្តចិន ស្របពេល ដែលទីក្រុងប៉េកាំងបង្កើត វោហារសាស្ត្រស្តីពីការបំពេញ ការបង្រួបបង្រួមគ្នាឡើងវិញ ជាមួយកោះ លទ្ធិប្រជាធិបតេយ្យនេះ។

ទស្សនាវដ្ឋី Naval and Merchant Ships បានបង្ហាញនូវ សេចក្តីលម្អិតនៃការវាយប្រហារ របស់ចិនទៅលើកោះតៃវ៉ាន់ និងបានផ្សព្វផ្សាយអត្ថបទ តាមគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គម Weibo អមដោយវីដេអូឃ្លីប នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រម្សិលមិញនេះ ។

យោងតាមសេក្តីរាយការណ៍ របស់ South China Morning Post នោះ បានឲ្យដឹងថា ទស្សនវដ្តីរដ្ឋចិន បាននិយាយនៅលើគេហទំព័រ ផ្សព្វផ្សាយសង្គម Weibo យ៉ាងដូច្នេះថា “យើងត្រូវ តែព្រមាន ចំពោះមនុស្សមួយចំនួនថា ផ្លូវឆ្ពោះទៅរកឯករាជ្យ របស់តៃវ៉ាន់ ត្រឹមតែនាំទៅរកទីបំផុត នៃសេចក្តីស្លាប់ប៉ុណ្ណោះ” ។

គួរបញ្ជាក់ថា ចំណងមិត្តភាពចិននិង តៃវ៉ាន់ បានធ្លាក់ចុះកាន់តែខ្លាំងឡើង ចាប់តាំងពីលោកស្រីប្រធានាធិបតី តៃវ៉ាន់ ត្សៃ អ៊ីងវិន បានឡើងកាន់តំណែង ហើយលោកស្រីបានធ្វើការគាំទ្រ ចំពោះប្រព័ន្ធគ្រប់គ្រង បែបលទ្ធិប្រជាធិបតេយ្យ របស់តៃវ៉ាន់ និងប្រជែងចំពោះគោលនយោបាយ ប្រទេសចិន តែមួយរបស់ទីក្រុងប៉េកាំង ដែលមិនទទួលស្គាល់អធិបតេយ្យ ភាពរបស់តៃវ៉ាន់៕
ប្រែសម្រួល៖ប៉ាង កុង

To Top