បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត Saudi Press Company បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់បម្រាមហាមឃាត់ពលរដ្ឋ មិនឲ្យធ្វើដំណើរចូលទៅក្នុងប្រទេស សហភាពអារ៉ាប់រួម ប្រទេសអេត្យូ ពីនិង ប្រទេសវៀតណាម ដោយគ្មានការអនុញ្ញាត ជាមុននោះទេ ។
យោងតាមសេចក្តីរាយ ការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន The Rv Article នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ជើងហោះហើរទៅនិង មកពីទីតាំងអន្តរជាតិទាំងនេះ ព្រមទាំងអាហ្វហ្គានីស្ថានផងនោះ នឹងត្រូវផ្អាកនៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដានេះ ។
ប្រភពផ្លូវការមួយក្នុងក្រសួង របស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ក្រោយកាលបរិច្ឆេទនេះ ការធ្វើចត្តាឡីស័កពីស្ថាប័នមួយ នឹងត្រូវបាបង្កើតឡើង សម្រាប់អ្នកដំណើរទាំងអស់ មិនថាជាពលរដ្ឋ អារ៉ាប៊ីសាអូឌីត ឬក៏ជនបរទេសទេ ដែលធ្វើដំណើរមកដល់ពីតំបន់អន្តរជាតិទាំងអស់នេះ ។
ចំណែកពលរដ្ឋ ដែលមានបំណងចង់វិលត្រឡប់ ទៅមុនកាលបរិច្ឆេទនេះ នឹងមិនត្រូវបានដាក់ក្នុង ការធ្វើចត្តាឡីស័កនោះទេ ។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាល ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន១.៣៣៨ នៅថ្ងៃសុក្រម្សិលមិញនេះ និងស្លាប់បន្ថែមចំនួន១៦នាក់ ៕ ប្រែសម្រួល៖ប៉ាង កុង