ព័ត៌មានអន្តរជាតិ

ឥណ្ឌា អះអាងថា ចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូស ជួការពារអាយុជីវិត រហូតដល់ ៩៨ភាគរយ

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា វ៉ាក់សាំងបង្កជំងឺកូវីដ-១៩ ដូសចំនួន ២ ផ្តល់ការការពារប្រហែល ៩៨ ភាគរយពីការស្លាប់ដោយសារជំងឺនេះ ខណៈពេលមួយដូសផ្តល់សុវត្ថិភាពជិត ៩២ ភាគរយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ព័ត៌មានលម្អិតត្រូវបានផ្តល់ជូនដោយលោក V K Paul សមាជិកសុខាភិបាល នៃវិទ្យាស្ថានជាតិសម្រាប់ការផ្លាស់ប្តូរឥណ្ឌា (NITI) ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវដែលី។

លោក Paul បានដកស្រង់ការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងលើបុគ្គលិកប៉ូលីសនៅរដ្ឋភាគខាងជើងនៃរដ្ឋ Punjab ដោយវិទ្យាស្ថានស្រាវជ្រាវ និងស្រាវជ្រាវវេជ្ជសាស្ត្រក្រោយឧត្តម ហើយបង្ហាញថា ៩៨ភាគរយអាចការពារអាយុជីវិតអ្នកទទួលបានវ៉ាក់សាំងពេញលេញ។

ការសិក្សាដែលដកស្រង់សម្តីដោយលោក Paul បានបង្ហាញថា បុគ្គលិកប៉ូលីសចំនួន ៤,៨៦៨ នាក់ មិនត្រូវបានចាក់វ៉ាក់សាំង ហើយក្នុងចំណោមពួកគេមាន ១៥ នាក់បានស្លាប់ដោយសារការឆ្លងមេរោគកូវីដ-១៩ ដែលមានចំនួន ៣,០៨ ករណីក្នុងមួយពាន់នាក់។

បន្ទាប់មកក្នុងចំណោមប៉ូលីស ៣៥,៨៥៦ នាក់ដែលត្រូវបានចាក់វ៉ាក់សាំង ១ដូស ៩ នាក់បានស្លាប់ ដែលស្មើនឹង ០,២៥ ក្នុងចំណោម ១ពាន់នាក់។ សរុបចំនួន ៤២ៈ៧២០ នាក់ បានទទួលវ៉ាក់សាំងទាំងពីរដូស ហើយក្នុងចំណោមពួកគេ ២ នាក់បានស្លាប់ ដែលមានន័យថាមាន ០,០៥ ករណីក្នុងចំណោម ១ពាន់នាក់៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top