ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ចាប់ផ្តើម ដំណើរការឡើងវិញ នូវរោងចក្រ នុយក្លេអ៊ែ Bushehr

បរទេស៖រោងចក្រថាមពលនុយក្លេអ៊ែអ៊ីរ៉ង់ Bushehr បានចាប់ផ្តើមបន្តប្រតិបត្តិការវិញ ក្រោយត្រូវបានបិទផ្អាកដំណើរការកាលពី២សប្ដាហ៍មុន សម្រាប់ការរុះរើជួសជុល នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ផ្សាយនៅថ្ងៃសៅរ៍នេះ។

អ្នកនាំពាក្យឲ្យក្រុមហ៊ុនថាមពលរដ្ឋ TAVANIR លោក Mostafa Rajabi Mashhadi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្រោយធ្វើការជួសជុល រោងចក្រថាមពល Bushehr បានវិលត្រឡប់មកដំណើរការវិញ ហើយអគ្គិសនី១០០០មេហ្គាវ៉ាត់ នឹងត្រូវបញ្ចូលទៅក្នុងបណ្ដាញចែកចាយរបស់ប្រទេស”។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់ បានប្រឈមមុខនឹងការដាច់ភ្លើង ដែលក្រុមមន្ត្រីបានបន្ទោសលើតម្រូវការអគ្គិសនីកើនឡើងខ្ពស់ នៅក្នុងអំឡុងរដូវក្តៅដែលមានអាកាសធាតុក្តៅនិងស្ងួត។

គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែ Bushehr និងរ៉េអាក់ទ័រ១.០០០មេហ្គាវ៉ាត់របស់វា ដែលស្ថិតនៅលើតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់នេះ គឺត្រូវការកសាងឡើងដោយរុស្ស៊ី និងបានប្រគល់ឲ្យអ៊ីរ៉ង់ជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ បើទោះជាមានក្តីព្រួយបារម្ភជុំវិញទីតាំងវាស្ថិតនៅក្នុងតំបន់ងាយរងគ្រោះ ដោយសារការរញ្ជួយដីក៏ដោយ៕

To Top