ព័ត៌មានអន្តរជាតិ

បាក់អគារ នៅដ្ឋាននៅរដ្ឋ ផ្លរីដា អ្នកស្លាប់កើនដល់ ២៤នាក់ ក្រោយរកឃើញ ២នាក់បន្ថែមទៀត

បរទេស៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកស្វែងរកបានរកឃើញសាកសព ២ នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកស្លាប់នៅក្នុងអគារដួលរលំអគារលំនៅស្ថាន នៅរដ្ឋផ្លរីដា កើនឡើងដល់ចំនួន ២៤ នាក់ ខណៈដែលការស្វែងរកជនរងគ្រោះត្រូវបានផ្អាកនៅពេលរសៀល ។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការវាយកម្ទេចស្វែងរកនេះ បានកើតឡើងជាបន្ទាន់ នៅពេលព្យុះត្រូពិក Elsa បានបោកបក់នៅសមុទ្រ ការ៉ាប៊ីន តាមមាគ៌ាដែលគេរំពឹងថា នឹងនាំវាមកដល់រដ្ឋផ្លរីដានៅដើមសប្តាហ៍ក្រោយ។

អភិបាលក្រុង Miami-Dade លោកស្រី Daniella Levine Cava បាននិយាយថា « ការស្វែងរកនិងការជួយសង្គ្រោះ ពិតជាត្រូវផ្អាកជាបណ្តោះអាសន្ន ខណៈការរៀបចំត្រៀមកម្ទេចកំពុងតែដំណើរការ។ មានការគំរាមគំហែងដល់អគារទាំងមូល ដែលត្រូវបានគេដាក់ចំពោះអ្នកឆ្លើយតបដំបូង“ នៅពេលដែលក្រុមសង្គ្រោះ បានខួងចូលទៅក្នុងជួរឈរនៃអាគារដែលរងការខូចខាត»៕ប្រែសម្រួលៈ ណៃ តុលា

To Top