ព័ត៌មានអន្តរជាតិ

ប្រជាជន ប៉ាឡេស្ទីន រាប់រយនាក់ ទាមទារឲ្យ លោកប្រធានាធិបតី Mahmud Abbas លាលែងពីតំណែង

បរទេស៖ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានទាមទារឲ្យលោកប្រធានាធិបតី Mahmud Abbas លាលែងពីតំណែង នៅឯការតវ៉ានៅតំបន់ West Bank កាលពីថ្ងៃសៅរ៍ ដែលបណ្តាលមកពីការស្លាប់របស់សកម្មជនម្នាក់ នៅក្នុងមន្ទីរឃុំឃាំងកាលពីខែមុន។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សាច់ញាតិរបស់លោក Nizar Banat ដែលបានស្លាប់បន្ទាប់ពីកងកំលាំងសន្តិសុខបានវាយលុកផ្ទះរបស់គាត់ ហើយចាប់ខ្លួនគាត់ដោយហិង្សា គឺស្ថិតនៅជួរមុខនៃការតវ៉ា នៅទីក្រុង រ៉ាម៉ាឡា ដែលអាជ្ញាធរប៉ាឡេស្ទីន (PA) របស់លោក Abbas តាំងនៅ។

ម្តាយដែលកំពុងកាន់ទុក្ខរបស់លោក Banat បានលើកបញ្ឈររូបថតកូនប្រុសរបស់គាត់។

ក្រុមអ្នកតវ៉ាបានយករូបភាពរបស់លោក Banat ដែលជាអ្នករិះគន់ពីអំពើពុករលួយនៅក្នុងអាជាធររបស់លោក Abbas ខណៈដែលអ្នកផ្សេងទៀត បានលើកបដាដ៏ធំមួយដែលកាន់ពាក្យឱ្យលោក Abbas ចាកចេញពីតំណែង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top