ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ការបង្កហេតុនានា ដូចជានាវាចម្បាំងអង់គ្លេស ជាដើម ចាំបាច់ត្រូវមាន ការឆ្លើយតបយ៉ាងខ្លាំងក្លា

បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យថា ការបង្កហេតុនានា ដូចជានាវាចម្បាំងចក្រភពអង់គ្លេស ធ្វើដំណើរចូលក្នុងអ្វី ដែលរុស្ស៊ីអះអាងថា ជាដែនទឹករបស់ខ្លួន នៅជិតតំបន់គ្រីមានោះ តម្រូវឲ្យមានការឆ្លើយតបវិញ យ៉ាងខ្លាំងក្លា។

កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីអាចបាញ់ពន្លិច នាវាចម្បាំងរុស្ស៊ីបាន តែរុស្ស៊ីបានបាញ់និងទម្លាក់គ្រាប់បែក នៅតាមផ្លូវធ្វើដំណើរ របស់នាវាចម្បាំងនោះ ដើម្បីជាការព្រមាន និងបណ្ដេញវា ឲ្យធ្វើដំណើរចាកចេញ ពីសមុទ្រខ្មៅ។

ថ្លែងនៅលើកញ្ចកទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្យ លោក Dmitry Peskov ជាមន្ត្រីនាំពាក្យវិមានក្រឹមឡាំង បានមានប្រសាសន៍ថា ហេតុការណ៍នោះ គឺជាការបង្កហេតុ ដែលបានគ្រោងទុក និងថា ប្រតិកម្មរបស់លោក ពូទីន បានធ្វើឲ្យវាប្រាកដច្បាស់ថា ការបង្កហេតុដដែលៗណាមួយ នឹងតម្រូវឲ្យមានការឆ្លើយតបវិញ។

គួរបញ្ជាក់ថា ភាពតានតឹង នាពេលបច្ចុប្បន្ននេះ កំពុងតែកើនកម្តៅខ្ពស់ ស្របពេលដែលប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសសមាជិកអង្គការណាតូ ប្រារព្ធធ្វើសមយុទ្ធយោធានានា នៅក្នុងដែនសមុទ្រខ្មៅ ដែលកំពុងត្រូវបានឃ្លាំមើល ដោយកងនាវាសមុទ្រខ្មៅ របស់រុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top