ព័ត៌មានអន្តរជាតិ

តាលីបង់៖ កងកម្លាំងបរទេសទាំងអស់ ត្រូវតែដកទ័ពចេញឲ្យ អស់ត្រឹមថ្ងៃកំណត់

បរទេស៖ ក្រុមតាលីបង់បានធ្វើការទាក់ទង និងបញ្ចាក់មកកាន់ក្រុមការងាររបស់ BBC ថាកងកម្លាំងបរទេសទាំងឡាយ ដែលបានដកចេញពីប្រទេសអាហ្គានីស្ថាន លើសកាលកំណត់នឹងប្រឈមមុខ ទៅនឹងភាពប្រថុយប្រថានជាមិនខាន ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្រោយពេល ដែលមានសេចក្តីរាយការណ៍ថា យោធាអាមេរិកសំខាន់ជាង ១០០០នាក់ទៀត នៅតែបន្តមានវត្តមាននៅលើទឹកដី របស់អាហ្គានីស្ថាននៅឡើយ ដើម្បីការពារទៅដល់ក្រុមអ្នកកាទូត និងអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។

បេសកកម្មរបស់អង្គការណាតូជិត ២០ឆ្នាំមកនេះត្រូវបានគេមើលឃើញថា បានឈានទៅដល់ទីបញ្ចប់ ហើយប៉ុន្តែស្ថានភាពអំពើហិង្សា បែរជាមានចំនួនកើនឡើងទៅវិញ ជាពិសេសទីតាំងជាច្រើនកំពុង ត្រូវបានកាន់កាប់ដោយ ក្រុមតាលីបង់ជាបន្តបន្ទាប់។

អ្នកនាំពាក្យរបស់តាលីបង់លោក Suhail Shahhen បាននិយាយថាកងកម្លាំងទាំងអស់ មិនត្រូវមានវត្តមាននៅ ក្នុងប្រទេសអាហ្គានីស្ថាន ជាដាច់ខាតនៅក្រោយ កាលកំណត់បើមិនដូច្នេះមានន័យថា វាគឺល្មើសទៅនឹងកិច្ចព្រមព្រៀងនៅក្នុងទីក្រុង Doha ហើយការសម្រេចចិត្តចុងក្រោយ ថានឹងឆ្លើយតបយ៉ាងនឹងអាស្រ័យ ទៅលើមេដឹកនាំរបស់ខ្លួនជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top