ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ២៧០០០នាក់ និងស្លាប់ ៥៥៥នាក់

ហ្សាកាតា ៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន ២៧,២៣៣ ករណី ក្នុងរយៈពេលមួយថ្ងៃ ចំនួនសរុបកើនឡើងដល់ ២,២៨៤,០៨៤ករណី ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ៥៥៥នាក់ សរុបកើនឡើងដល់ ៦០,៥៨២ នាក់។

យោងតាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ប្រជាជនចំនួន ១៣,១២៧ នាក់ បន្ថែមទៀត ត្រូវបានរំសាយចេញពីមន្ទីរ ពេទ្យបន្ទាប់ពីជាសះស្បើយ ដោយនាំយកចំនួន អ្នកជំងឺ ដែលជាសះស្បើយឡើងវិញ មានចំនួន ១,៩២៨,២២៤ នាក់។

វីរុសនេះបានរាលដាល ដល់ខេត្តទាំង ៣៤ របស់ប្រទេសឥណ្ឌូនេស៊ី ។ ប្រទេសនេះជាប្រទេស ដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយសារជំងឺរាតត្បាត នៅក្នុងតំបន់អាស៊ាន ដែលមានអ្នកឆ្លងជំងឺជាង ២លាននាក់ និងស្លាប់ជាង ៦ម៉ឺននាក់ ។

ជាក់ស្តែងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះទីក្រុងហ្សាកាតា បានកត់ត្រាករណីថ្មីចំនួន ១០,៤៨៥ ករណី កោះជ្វាខាងលិច ៤,៤៥៨ករណគ , កោះជ្វាកណ្តាល ២,៩៥៥ករណី , យូហ្គិកាតា ១,៦១៥ករណី និងចាវ៉ាខាងកើត ១,៤៦៨ករណី ៕

ដោយ ឈូក បូរ៉ា

To Top
×