បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ម៉ាសការពារមុខ នៅក្នុងប្រទេសអង់គ្លេស នឹងអាចក្លាយទៅជាជម្រើស ផ្ទាល់ខ្លួន ឬហៅថា Personal Choice សម្រាប់ពលរដ្ឋអង់គ្លេស ក្នុងពេលដែលប្រទេស ចាប់ផ្តើមកាត់បន្ថយបម្រាម ដោយសារបញ្ហារីករាលដាល នៃវិរុសកូវីដនោះ។
មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល អង់គ្លេស បានបញ្ជាក់ថា សម្រាប់ខ្ញុំម៉ាស មិនមែនជាអ្វីដែលខ្ញុំ ចូលចិត្តនិងចង់ប្រើប្រាស់វានោះទេ ហើយខ្ញុំគិតថា អ្នកទាំងអស់គ្នា ក៏ដូចគ្នាដែរ ។ ពួកយើង នឹងបន្តឈានទៅមួយជំហ៊ានទៀត ដើម្បីធ្វើឲ្យវាក្លាយទៅជាជម្រើស ផ្ទាល់ខ្លួនសម្រាប់គ្រប់គ្នា។
គួរឲ្យដឹងដែរថា មកដល់ពេលនេះរដ្ឋាភិបាល នៃប្រទេសអង់គ្លេស កំពុងតែធ្វើការពិចារណាថា តើគួរតែដកចេញនូវបម្រាម នៅក្នុងសង្គមទាំងអស់ ពាក់ព័ន្ធទៅ នឹងវិរុសកូវីដ ឬយ៉ាងណា នាថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ខណៈដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Sajid Javid បានបង្ហាញការគាំទ្រ ចំពោះផែនការនេះ ៕
ប្រែសម្រួល៖ស៊ុនលី