ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យសាស្រ្ត ភ្នំភ្លើងហ្វីលីពីន ព្រមានថា ភ្នំភ្លើង Taal អាចផ្ទុះឡើងគ្រប់ពេលឆាប់ៗនេះ

ម៉ានីល ៖ ក្រុមអ្នកវិទ្យាសាស្ត្រ ភ្នំភ្លើង ហ្វីលីពីន បានព្រមានថា ការផ្ទុះអាចកើតឡើងគ្រប់ពេល នៅតំបន់ភ្នំភ្លើង Taal ភាគខាងត្បូងនៃទីក្រុងម៉ានីល បន្ទាប់ពីការកត់ត្រាកម្រិតខ្ពស់បំផុត នៃការបំភាយឧស្ម័ន ឌីអុកស៊ីត នៅថ្ងៃអាទិត្យម្សិលមិញ ។

ព្រឹត្តិប័ត្រចុងក្រោយបង្អស់ របស់វិទ្យាស្ថានហ្វីលីពីន បានឲ្យដឹងថា“ ការបំភាយឧស្ម័នឌីអុកស៊ីត ខ្ពស់បំផុត ត្រូវបានគេកត់ត្រានៅថ្ងៃនេះជាមធ្យម ២២,៦២៨ តោនក្នុងមួយថ្ងៃ ដែលជាកំណត់ត្រាខ្ពស់បំផុត មិនធ្លាប់មាន នៅក្នុងភ្នំភ្លើង Taal” ។

វិទ្យាស្ថាននេះបានឲ្យដឹងថា “ប៉ារ៉ាម៉ែត្រស្ពាន់ធ័រឌីអុកស៊ីត នាពេលបច្ចុប្បន្ន បង្ហាញពីការហួតយ៉ាងខ្លាំង ដែលកំពុងបន្តនៅចំណុចក្រហូងមេ ដែលអាចជំរុញឱ្យមាន ការផ្ទុះឡើងឆាប់ៗនេះ” ។

វិទ្យាស្ថាននេះបានឲ្យដឹងទៀងថា ខ្លួនបានកត់ត្រា នូវការរញ្ជួយដីភ្នំភ្លើង ដែលមានប្រេកង់ទាបខ្លាំងនិងរញ្ជួយសរុបចំនួន ២៦ ដែលត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការចុះខ្សោយ នៃផ្ទៃមេឃ នៅផ្នែកខាងកើតនៃកោះភ្នំភ្លើង ។

វិទ្យាស្ថាននេះបានឲ្យដឹងទៀតថា ប៉ារ៉ាម៉ែត្រនៃការសង្កេតទាំងនេះ អាចបង្ហាញថា ការផ្ទុះស្រដៀងនឹងការផ្ទុះនៅថ្ងៃព្រហស្បតិ៍ “អាចនឹងកើតឡើង នៅពេលឆាប់ៗនេះ” ៕

ដោយ ឈូក បូរ៉ា

To Top