ព័ត៌មានអន្តរជាតិ

យន្តហោះរុស្សី ធ្វើសមយុទ្ធ ទំលាក់គ្រាប់ពិត ក្នុងសមុទ្រខ្មៅ

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត បរទេស នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា យន្តហោះចម្បាំង ជាច្រើនរបស់ប្រទេសរុស្សីបានចាប់ផ្តើមធ្វើសកម្មភាព អនុវត្តទំលាក់គ្រាប់ពិត ទៅលើនាវាសត្រូវនៅក្នុងសមុទ្រខ្មៅ ។

រុស្សីបានប្រកាសទៀតថា វាគឺជាផ្នែកមួយ នៃសមយុទ្ធជាច្រើន ដែលខ្លួនកំពុងរៀបចំ និងត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្នុងពេលដែលមានការកើនឡើងនៃសមយុទ្ធយោធា របស់ក្រុមអង្គការណាតូ និងបន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាជាមួយនឹងនាវចម្បាំង របស់អង់គ្លេស។

រំលឹកដែរថា កាលពីសប្តាហ៍មុនកងកម្លាំងយោធា របស់ទីក្រុងមូស្គូបានធ្វើការ តាមដេញបាញ់នាវាចម្បាំង របស់អង់គ្លេសក្បែរ តំបន់សមុទ្ររបស់Crimea ដោយអង់គ្លេសឆ្លើយតបថាវា គឺជាសិទ្ធរបស់ខ្លួននៅក្នុងតំបន់ ព្រំដែនអន្តរជាតិប៉ុណ្ណោះ ។

តំបន់ Crimea ត្រូវបានរដ្ឋាភិបាល លោកខាងលិចចោទប្រកាន់ថា បានចូលគ្រប់គ្រងដោយខុសច្បាប់ ចេញពីប្រទេសអ៊ុយក្រែន តាំងតែពីឆ្នាំ២០១៤ ទាំងដែលរុស្សីមិនដែលបានខ្វល់ខ្វាយ ទៅនឹងការចោទប្រកាន់ ទាំងនេះនោះឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×