តូក្យូ៖ ក្រុមអ្នកជួយសង្គ្រោះជនជាតិជប៉ុន បានប្រឹងប្រែងស្វែងរកជនរងគ្រោះនៅតាមផ្ទះបាក់បែក និងផ្លូវកប់ដោយដី ពីរថ្ងៃបន្ទាប់ពីការរអិលបាក់ដីឆ្លងកាត់ទីក្រុងរមណីយដ្ឋានមួយ ទាំងពេលវេលា និងអាកាសធាតុមិនល្អ ដើម្បីស្វែងរកមនុស្សជាង ១០០ នាក់ដែលបានបាត់ខ្លួន។
យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់នៅក្នុងទីប្រជុំជន អាតាមី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីចុងសប្តាហ៍ បានធ្វើឱ្យមានការរអិលបាក់ដី ជាបន្តបន្ទាប់ បង្កជាដីភក់ និងបែកបាក់ផ្ទាំងថ្មនៅតាមដងផ្លូវក្នុងផ្នែកមួយនៃទីក្រុង។
ភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី គឺជាការរំលឹកពីគ្រោះមហន្តរាយធម្មជាតិ រួមមានការរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ដែលធ្វើឲ្យ ប្រទេសជប៉ុន ដែលទីក្រុងតូក្យូ នឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅចាប់ផ្តើមនៅខែនេះ។
នាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងចង់ជួយសង្គ្រោះជនរងគ្រោះជាច្រើន ដែលត្រូវបានកប់នៅក្នុងគំនរបាក់បែកឱ្យបានឆាប់បំផុត។ ប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងសមាជិកយោធា កំពុងប្រឹងប្រែងជួយសង្គ្រោះនៅពេលនេះ។
អ្នកនាំពាក្យទី ៣ លោក Hiroki Onuma បានប្រាប់ឲ្យដឹងថា មនុស្សទី ៣ ត្រូវបានគេអះអាងថាបានស្លាប់នៅក្នុងទីក្រុងមាត់សមុទ្រ អាមិមី ចម្ងាយ ៩០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ ជាទីដែលគេជឿថាបានបាត់ខ្លួនចំនួន ១១៣ នាក់។
លោកបានលើកឡើងថា កាលពីចុងសប្តាហ៍មានមនុស្សប្រហែល ២០ នាក់ត្រូវបានគេលើកឡើងថា មិនបានរាប់បញ្ចូល ប៉ុន្តែចំនួននេះបានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃច័ន្ទនេះ ដោយសារតែមន្រ្តីបានចាប់ផ្តើមធ្វើការពីអ្នកចុះឈ្មោះស្នាក់នៅជាជាងការហៅទូរស័ព្ទពីមនុស្ស ដែលមិនអាចទាក់ទងសមាជិកគ្រួសារបាន៕
ដោយ ឈូក បូរ៉ា