ព័ត៌មានអន្តរជាតិ

ក្តៅៗ ! ផ្ទុះរោងចក្រគីមី ចំនួន១កន្លែង នៅថៃឡង់ដ៏ បណ្តាលឲ្យរបួស តិចបំផុត២០នាក់

បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយ ការណ៍មកថា ផ្ទុះរោងចក្រ និងបង្កជាអគ្គីភ័យ មួយកើតឡើង នៅរោងចក្រផលិតគីមី ចំនួន១កន្លែង នៅជិតរដ្ឋធានី បាងកក នៅថ្ងៃចន្ទនេះ បណ្តាលឲ្យរងរបួស ពលរដ្ឋតិចបំផុត ២០នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ផ្ទុះរោងចក្រផ្លាស្ទីក មួយកន្លែងកន្លែង នៅវេលាម៉ោង៣និង០០នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្នុងស្រុក Bang Phli ខេត្ត សាមុត សាខន និងបានបង្កឲ្យមានអគ្គីភ័យ កើតឡើងជាទ្រង់ទ្រាយធំ នៅក្នុងរោងចក្រ ។

ការផ្ទុះនេះត្រូវ បានរាយការណ៍ឲ្យដឹង នៅពេលកើតឡើង ក្នុងរោងចក្រ Ming Dih Chemical ដែលជាក្រុមហ៊ុន របស់ប្រទេសចិន បានបង្កើតឡើង ក្នុងប្រទេសថៃឡង់ដ៏ នៅក្នុងឆ្នាំ១៩៨៩ ។

មន្ត្រីមួយរូបមកពីស្ថានទូតចិន បានឲ្យដឹងថា យ៉ាងហោចណាស់ មានបុគ្គលិកជនជាតិចិនម្នាក់ បានរងរបួសដោយសារអគ្គីភ័យ ។

ការផ្ទុះឆេះនេះ ត្រូវបានគេសង្ស័យថា ជាឧប្បត្តិហេតុអាចកើតឡើង ដោយអាក្រក់បំផុត ដោយសារតែសារធាតុលាយគីមី ប្រមាណ២០តោន ដែលស្តុកនៅក្នុង រោងចក្រនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top