ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ ចាប់ផ្តើមពិភាក្សា ជាមួយនឹង mRNA ដើម្បីផលិតវ៉ាក់សាំង ឲ្យបាន ១ពាន់លានដូស

បរទេស ៖ នៅថ្ងៃចន្ទនេះកូរ៉េខាងត្បូង ត្រូវបានគេដឹងថា កំពុងចាប់ផ្តើមពិភាក្សាគ្នា ជាមួយនឹងក្រុមហ៊ុន mRNA និងក៏ដូចជាក្រុមហ៊ុន Pfizer និង Moderna ផង ដើម្បីអាចផលិត វ៉ាក់សាំង នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសបានត្រៀម សមត្ថភាពរួចរាល់ហើយក្នុងការ ផលិតឲ្យបានវ៉ាក់សាំង ១ពាន់លានដូស បានភ្លាម។

មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល ដែលបានប្រកាសអំពីដំណឹងមួយនេះ បានបន្តទៀតថា ប្រសិនបើផែនការនឹង អាចសម្រេចបានជោគជ័យ នោះវានឹងក្លាយ ទៅជា កម្លាំងដ៏សំខាន់ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ សម្រាប់ការប្រយុទ្ធប្រឆាំងកូវីដ លើលោកជាពិសេស ក្នុងតំបន់អាស៊ី។

គួរឲ្យដឹងដែរថា មកដល់ពេលនេះកូរ៉េខាងត្បូង គឺទទួលបានកុងត្រាក្នុងការផលិតវ៉ាក់សាំង ចំនួន៣ប្រភេទ របស់ AstraZeneca វ៉ាក់សាំង Novavax និងវ៉ាក់សាំង របស់រុស្សី ផងដែរ ហើយជាពិសេស ក៏កំពុងដំណើរការរោងចក្រ វេចខ្ចប់សម្រាប់វ៉ាក់សាំង Moderna ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top