Covid-19

ក្នុងរយៈពេល ២៤ម៉ោង ចក្រភពអង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ២,៤ម៉ឺននាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា តួលេខផ្លូវការមួយបានប្រកាសកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៤.២៤៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ៤.៩០៣.៤៣៤នាក់ ។

ចក្រភពអង់គ្លេស ក៏បានកត់ត្រាអំពីអ្នកស្លាប់បន្ថែមទៀតដោយវីរុសកូរ៉ូណា ចំនួន១៥នាក់ ។ សរុបចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅចក្រភពអង់គ្លេស នាពេលឥឡូវនេះ ចំនួន ១២៨.២២២នាក់ ។

តួលេខទាំងនេះ បូករួមទាំងអ្នកស្លាប់ដែលបាន សម្លាប់ក្នុងអំឡុងពេល២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានជាលើកដំបូង របស់ពួកគេ ។

ផ្ទាំងពាណិជ្ជកម្ម

សារព័ត៌មាន Sky News បានដកស្រង់សម្តីរបស់លោក Robert Jenrick រដ្ឋមន្ត្រីលំនៅដ្ឋានរបស់ចក្រភពអង់គ្លេស បានលើកឡើងកាលពីថ្ងៃអាទិត្យថា នឹងមាន “របបមិនហាមឃាត់ច្រើន” នៃវិធានការកូរ៉ូណា នៅអង់គ្លេស ដែលគ្រាមួយនៅតែរឹតត្បិតត្រូវបានបន្ធូរបន្ធយ ជាមួយនឹងការពាក់ម៉ាស់មុខតាមជម្រើស របស់បុគ្គលម្នាក់ៗ ។

ទិន្នន័យតាមកាលៈទេសៈមើលទៅវិជ្ជមានណាស់ មុខឈានដល់ការសម្រេចចិត្តជាចុងក្រោយដោយលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ថាតើ ជំហានចុងក្រោយរបស់ចក្រភពអង់គ្លេស ដែលបង្ហាញផែនទីផ្លូវនៃការរឹតត្បិតទៅលើការឆ្លងជំងឺកូវីដ-១៩ នឹងចូលជាធរមាននៅត្រឹមតែជាង២ សប្តាហ៍ប៉ុណ្ណោះ ។ លោក Jenrick បានប្រាប់ដល់ Sky News ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top