អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា សរុបក្រុមសកម្មប្រយុត្ថតាលីបង់ចំនួន ១៥នាក់ត្រូវបានសម្លាប់ នៅក្នុងពេលវាយប្រហារតាមដែនអាកាស ខណៈដែលក្រុមអ្នកប្រយុទ្ធទាំងនោះបានចល័តទ័ព ដើម្បីវាយដណ្តើមយកក្រុង Kunduz ខេត្ត Kunduz ស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន អ្នកនាំពាក្យយោធាមួយរូប បានមកពីខេត្តបានឲ្យដឹងនៅថ្ងៃចន្ទយ៉ាងដូច្នេះ ។
អ្នកនាំពាក្យលោក Abdul Hadi Nazari បាននិយាយថា យន្តហោះចម្បាំង បានទម្លាក់គ្រាប់ដែលជាកងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលនៅឯជាយក្រុង Kunduz កាលពីព្រឹកថ្ងៃចន្ទនេះ ដោយបានសម្លាប់ក្រុមបះបោរចំនួន១៥នាក់នៅនឹងកន្លែង ។
គាត់បានបន្ថែមថា អាវុធ និងយុទ្ធភ័ណ្ឌយោធារបស់ក្រុមសកម្មប្រយុទ្ធជាច្រើនក៏ត្រូវបានបំផ្លាញក្នុងអំឡុងពេលទម្លាក់គ្រាប់នោះ ។
ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលជាអ្នកដណ្តើយមកស្រុកចំនួន៥ក្នុងចំណោមស្រុងទាំង៩ របស់ខេត្ត Kunduz មកគ្រប់គ្រង បានប៉ុនប៉ងដណ្តើមយកមកវិញរដ្ឋធានី Kunduz ហើយមិនទាន់មាន ការធ្វើអត្ថាធិប្បាយណាមួយលើការវាយប្រហារតាមដែនអាកាសនេះ នៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា