ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បញ្ជាឲ្យធ្វើការស៊ើបអង្កេត ក្រោយគ្រោះថ្នាក់ យន្តហោះយោធា ស្លាប់៥០នាក់

បរទេស៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាឲ្យបើកការស៊ើបអង្កេតមួយ ចំពោះគ្រោះថ្នាក់យន្តហោះ កងកម្លាំងទ័ពអាកាសមួយគ្រឿង ដែលបានរត់ធ្លាក់ផ្លូវ សម្លាប់ទាហានជិះ នៅលើនោះចំនួន ៤៧នាក់ និងជនស៊ីវិល នៅលើដីចំនួន៣នាក់ និងរបួសមនុស្សជាច្រើននាក់។

លោកឧត្តមសេនីយ៍ Edgard Arevalo ជាមន្ត្រីនាំពាក្យយោធា បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានថា “យើងប្តេជ្ញាស្វែងរកឲ្យឃើញ នូវអ្វីដែលបានកើតឡើង ហើយយើងនឹងកំណត់ នូវអ្វីដែលបណ្ដាលឲ្យវាកើតឡើង។ យើងនឹងធ្វើរឿងនោះ ដើម្បីប្រាកដចិត្តថា ហេតុការណ៍ដូចនេះ នឹងមិនកើតមានជាថ្មីម្តងទៀត”។

យន្តហោះដឹកជញ្ជូនយោធា Lockheed C-130 បានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលដែលវាព្យាយាមចុះចត នៅលើផ្លូវរត់ដ៏ខ្លីមួយ នៅទីក្រុង Patikul ក្នុងខេត្ត Sulu ដែលជាទីឈរជើងមួយ របស់ពួកសកម្មប្រយុទ្ធមូស្លីម មានចម្ងាយជាង៩០០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធាន ម៉ានីល។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន THE STRAITSTIMES នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យន្តហោះយោធានោះ មានផ្ទុកទាហាន ចំនួន៩៦នាក់ រួមទាំងពីឡុត ចំនួន៣នាក់ផង៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top