ព័ត៌មានអន្តរជាតិ

តាលីបង់​ មានបំណងបង្ហាញ ផែនការសន្តិភាព នៅកិច្ចពិភាក្សា គ្នាខាងមុខ

បរទេស ៖ មន្ត្រីនាំពាក្យពួកបះ បោរឥស្លាមមួយ រូបបាននិយាយថា ពួកតាលីបង់គ្រោង ធ្វើការ បង្ហាញនូវសំណើរសន្តិភាព ដល់ភាគីរដ្ឋាភិបាល អាហ្វហ្គានីស្ថាន នៅខែក្រោយនេះ ស្របពេលដែលពួកគេទទួល បានការគ្រប់គ្រងលើទឹកដីដ៏ធំ ក្រោយការចាកចេញ របស់កងកម្លាំងបរទេស ។

កាលពីថ្ងៃចន្ទម្សិលមិញនេះផងដែរ កងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន បានរត់ភៀសខ្លួនចូលទៅក្នុងប្រទេស តាហ្ស៊ីហ្គានីស្ថាន គេចពីការវាយលុក របស់ពួកតាលីបង់ ចាប់តាំងពី សហរដ្ឋអាមេរិក បានចាកចេញពីមូលដ្ឋាន អាហ្វហ្គានីស្ថាន ដែលជាមជ្ឈមណ្ឌល នៃអំណាចអាមេរិក និងណាតូ សម្រាប់រយៈពេល ជិត២ទសវត្ស នៅក្នុងប្រទេសនេះ ជាផ្នែកនៃផែនការដកកងទ័ពបរទេស ឲ្យអស់នៅត្រឹមថ្ងៃទី១១ ខែកញ្ញា ។

មន្ត្រីនាំពាក្យពួកតាលីបង់ លោក Zabihullah Mujahid បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “កិច្ចពិភាក្សាសន្តិភាព និងដំណើរការរបស់វា នឹងត្រូវបានបង្កើនសន្ទុះក្នុង ពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយពួកវាត្រូវបានរំពឹងថា នឹងចូលដល់ក្នុងដំណាក់កាល ដ៏សំខាន់ ហើយជាអព្យាក្រឹត វានឹងនិយាយពីផែនការសន្តិភាព” ។

លោកបានបន្ថែមថា “ដែលអាចទៅរួច វានឹងប្រើពេលមួយខែដើម្បីឈានដល់ដំណាក់ កាលនោះ នៅពេលដែលភាគីទាំងពីរ នឹងចែករំលែកគ្នានូវផែនការ សន្តិភាពលាយល័ក្សណ៍ជាអក្សរ” ហើយកិច្ចពិភាក្សាជុំចុង ក្រោយបំផុត បានស្ថិតនៅចំណុច ប្រសព្វដ៏សំខាន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top