SURFSIDE ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ក្រុមអ្នកជួយសង្គ្រោះ បានរុករកនៅលើកម្ទេច កម្ទីបាក់បែក បន្ទាប់ពីអគារខុនដូ នៅរដ្ឋផ្លរីដា បានដួលរលំចុងក្រោយ ត្រូវបានកម្ទេច ដែលអនុញ្ញាតឱ្យក្រុមនាវិក ចូលទៅកន្លែង ដែលមិនអាចចូលដំណើរ ការបានពីមុន រួមទាំងបន្ទប់គេង ដែលមនុស្សត្រូវបានគេជឿថា កំពុងដេកនៅពេលមានគ្រោះ មហន្តរាយកើតឡើង ។
ប៉ុន្តែពួកគេបានប្រឈមមុខ នឹងបញ្ហាប្រឈមថ្មីមួយពីព្យុះផ្គររន្ទះ ដែលវាយប្រហារតំបន់នោះ នៅគ្រាដែលព្យុះត្រូពិក Elsa បានចូលមកជិតរដ្ឋនេះ ។
លោក Raide Jadallah ជំនួយការអគ្គិភ័យ និងជាប្រធានក្រុម Miami-Dade បានប្រាប់ សមាជិកគ្រួសារថា ជនរងគ្រោះ ៤នាក់ទៀត ត្រូវបានរកឃើញនៅក្នុងគំនរថ្មីនេះ ។ មនុស្សចំនួន១១៧នាក់ផ្សេងទៀត នៅតែមិនរាប់ បញ្ចូលនោះទេ ។
ក្រុមមន្រ្តីបានឲ្យដឹងថា ការវាយកម្ទេចចោល កាលពីល្ងាចថ្ងៃអាទិត្យ គឺមានសារៈសំខាន់ណាស់ សម្រាប់កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ និងបានលើកឡើង ពីចក្ខុវិស័យ ដែលក្រុមនាវិក អាចបង្កើនទាំងល្បឿន នៃការងារ របស់ពួកគេ និងចំនួនអ្នកស្វែងរកនៅកន្លែងនោះ ទោះបីជាឱកាស នៃការស្វែង រកអ្នកនៅរស់រានមានជីវិត១២ថ្ងៃ ក្រោយការដួលរលំ ថ្ងៃទី២៤ ខែមិថុនា ។
អ្នកជួយពន្លត់អគ្គិភ័យ និងជាគ្រូពេទ្យម្នាក់ ជាមួយអ្នកជួយពន្លត់អគ្គិភ័យ ប្រចំាក្រុង Miami-Dade បានលើកឡើងថា” យើងដឹងថា រាល់ថ្ងៃដែលឆ្លងកាត់វាពិបាក នឹងឃើញអព្ភូតហេតុកើតឡើង” ។
លោក Daniella Levine Cava អភិបាលក្រុង Miami-Dade បានថ្លែងថា ក្រុមនានាមិនអាចចូល ទៅកាន់តំបន់ជិតបំផុត នៃរចនាសម្ព័ន្ធដែលនៅសេស សល់បានទេដោយសារ តែអស្ថិរភាព ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា