វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិក កាន់តែខិតជិតឈាន ដល់ការយកឈ្នះលើជំងឺ រាតត្បាតដែលឆ្លង តាមប្រទេស ដែលបានប្រារព្ធទិវា ឯករាជ្យទោះបីជាការ ចាក់វ៉ាក់សាំង មិនដល់គោលដៅ ដែលបានកំណត់ ដោយរដ្ឋបាល របស់លោកក៏ដោយ។
សុន្ទរកថានៅសេតវិមាន ទៅកាន់អ្នកឆ្លើយតបដំបូង សមាជិកយោធា និងភ្ញៀវដទៃទៀត នៅថ្ងៃនោះបានឲ្យដឹងថា“ ថ្ងៃនេះយើងខិតកាន់តែជិត នឹងប្រកាសឯករាជ្យ របស់យើងពីវីរុស ដែលបានសម្លាប់មនុស្ស រាប់ម៉ឺននាក់ក្នុងប្រទេស របស់យើង” ។
ប៉ុន្តែលោកបានបន្ថែមទៀតថា “ នោះមិនមែនជាការលើកឡើងថា ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ គឺចប់នោះទេ” ដោយព្រមានអំពីការឆ្លងទម្រង់ថ្មី កាន់តែច្រើន ដែលកំពុងកើតឡើង” ។
រដ្ឋបាលរបស់លោក ចូ បៃដិន បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹង ប្រែងចាក់វ៉ាក់សាំង នៅទូទាំងប្រទេសក្នុង គោលបំណង ដើម្បីឱ្យមានមនុស្សពេញវ័យ ៧០ ភាគរយ ចាក់ថ្នាំបង្ការរោគយ៉ាង ហោចណាស់មួយដូស ។ តួលេខនេះឈរនៅប្រហែល ៦៧ ភាគរយ នេះបើយោងតាមមជ្ឈមណ្ឌល ត្រួតពិនិត្យ និងបង្ការជំងឺ ។
ករណីឆ្លង និងការស្លាប់ប្រចាំថ្ងៃ បានធ្លាក់ចុះយ៉ាងខ្លាំង ពីកម្រិតកំពូល ដែលត្រូវបានកត់សម្គាល់ នៅក្នុងខែមករា នៅពេលដែលលោកបៃដិន ចូលកាន់តំណែង ប៉ុន្តែនៅតែមាន មនុស្សច្រើនជាង ២០០ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារវីរុសនេះ ហើយតិចជាងពាក់កណ្តាល នៃចំនួនប្រជាជនសរុប ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ។
នៅសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ថា មានច្រើនជាង ៣៣ លាននាក់ ដែលមានអ្នកស្លាប់ ជាង ៦០៥,០០០ នាក់ត្រូវបានគេរាយការណ៍ ដែលតួលេខទាំងពីរខ្ពស់ជាង ប្រទេសដទៃទៀត នៅលើពិភពលោក នេះបើយោង តាមរបាយការណ៍ សរុបរបស់សាកលវិទ្យាល័យ Jhons Hopkins ៕
ដោយ ឈូក បូរ៉ា