បាកដាដ ៖ ក្រុមមន្ត្រីសន្តិសុខអ៊ីរ៉ាក់ បានឲ្យដឹងថាកងកម្លាំងសហរដ្ឋអាមេរិក បានបាញ់ទម្លាក់ដ្រូន យោធាមួយគ្រឿង នៅពីលើស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីការ វាយប្រហារ ដោយគ្រាប់រ៉ុក្កែត ទៅលើមូលដ្ឋានទ័ព ដែលជាកន្លែងស្នាក់នៅ របស់ទាហានអាមេរិក នៅភាគខាងលិច ប្រទេស ។
ប្រព័ន្ធការពារអាមេរិក បានបាញ់រ៉ុក្កែតបាញ់ ទៅលើអាកាសនៅទីក្រុងបាកដាដ នេះបើយោង តាមអ្នកយកព័ត៌មាន AFP ដោយប្រភពសន្តិសុខ អ៊ីរ៉ាក់បានង្យដឹងថា យន្តហោះដ្រូនមួយគ្រឿងនេះ ដែលផ្ទុកទៅដោយគ្រឿងផ្ទុះ ។
ចាប់តាំងពីដើមឆ្នាំនេះ ការវាយប្រហារចំនួន ៤៧ បានផ្តោតលើផលប្រយោជន៍អាមេរិក នៅក្នុងប្រទេស ដែលមានកងទ័ពអាមេរិក ចំនួន ២៥០០ នាក់ ត្រូវបានដាក់ពង្រាយ ជាផ្នែកមួយនៃសម្ព័ន្ធអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជីហាត រដ្ឋអ៊ីស្លាម ។
ក្នុងចំណោមពួកគេ ៦ នាក់ ពាក់ព័ន្ធនឹង យន្តហោះដ្រូនទាំងនេះ ដែលជាយុទ្ធសាស្ត្រមួយ បង្កការឈឺក្បាល សម្រាប់ក្រុមចម្រុះ ខណៈដែលយន្តហោះអាច គេចពីការ ការពារអាកាសបាន ។
កាលពីខែមេសា យន្តហោះស្រូនមួយគ្រឿង ដែលផ្ទុកទៅដោយគ្រឿងផ្ទុះ បានវាយប្រហារទីស្នាក់ការ កណ្តាលអ៊ីរ៉ាក់ របស់ក្រុមចម្រុះនៅក្នុង ផ្នែកយោធា នៃអាកាសយានដ្ឋានក្នុង Arbil ដែលជារដ្ឋធានីក្នុងតំបន់អ៊ីរ៉ាក់ របស់ក្រុមឃឺដ ។
នៅខែក្រោយមួយទៀត យន្តហោះដ្រូនមួយទៀត ដែលផ្ទុកទៅដោយគ្រឿងផ្ទុះ បានវាយប្រហារមកលើមូលដ្ឋាន ទ័ពអាកាស របស់អាមេរិក ដែលមានទីតាំងនៅ Ain Al-Asad ។
កាលពីថ្ងៃទី០៩ មិថុនា យន្តហោះដ្រូនផ្ទុកជាតិ ផ្ទុះចំនួន ៣ គ្រឿង បានតម្រង់គោលដៅទៅព្រលានយន្តហោះ ទីក្រុងបាកដាដ ដែលទាហានអាមេរិក ក៏ត្រូវបានដាក់ពង្រាយផងដែរ ក្នុងនោះដ្រូនមួយគ្រឿង ត្រូវបានកងទ័ពអ៊ីរ៉ាក់ ស្ទាក់ចាប់បាន ៕
ដោយ ឈូក បូរ៉ា