ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាក្នុងការដោះដូរវ៉ាក់សាំង ចាស់ៗផុតកំណត់

សេអ៊ូល៖យោងតាមការ ចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលនឹងធ្វើការបញ្ជូនវ៉ាក់សាំង Pfizer ដែលផុតកំណត់ចំនួន៧០០​ ០០០ដូស ត្រឡប់ទៅឲ្យកូរ៉េខាងត្បូងវិញ នៅក្នុងខែនេះ ខណៈដែលកូរ៉េខាងត្បូង ក៏បានយល់ព្រមក្នុងការផ្តល់ឲ្យអ៊ីស្រាអ៊ែលវិញ នូវវ៉ាក់សាំងថ្មីក្នុងចំនួនដូចគ្នានេះផងដែរ ដែលបានបញ្ជាទិញរួចរាល់ហើយកាល ពីខែកញ្ញានិងខែតុលា។

ប្រទេសកូរ៉េខាងត្បូងកន្លងមកបាន ធ្វើកិច្ចការងារចែកចាយ វ៉ាក់សាំងកូវីដបានយ៉ាងឆាប់រហ័សដែលខ្លួន មានប៉ុន្តែបានជួបនឹងបញ្ហាយឺតយ៉ាវនិង បញ្ហាខ្វះខាតចំនួនបញ្ជាផងដែរទៅកាន់សកលលោក ជាពិសេសអតិថិជន នៅក្នុងតំបន់អាស៊ីតែម្តង។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Naftali Bennett លោកបានបញ្ជាក់ថានៅក្នុងកិច្ចព្រមព្រៀង ដោះដូរលើកនេះបានបង្ហាញថាវា គឺជាកិច្ចព្រមព្រៀងដែលឈ្នះៗ សម្រាប់ភាគី សងខាងហើយរំពឹងទុកយ៉ាងមុតម៉ាំថាអ៊ីស្រាអ៊ែល និងកូរ៉េខាងត្បូងនឹងចូលរួមគ្នាយ៉ាង មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹង បញ្ហាកូវីដ៕ ប្រែសម្រួល៖ស៊ុនលី


To Top