Covid-19

ថ្ងៃនេះ ឥណ្ឌូនេស៊ីមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ រហូតដល់ជិត ៨០០នាក់

ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីល បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ៣១,១៨៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជាចំនួន កើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ និងចំនួនអ្នកឆ្លងបានកើនឡើងដល់ ២,៣៤៥,០១៨ នាក់។

ក្រសួងក៏បានរាយការណ៍ផងដែរថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង ៧២៨ នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីការរាតត្បាតរាតត្បាត នៅក្នុងប្រទេសកាលពីខែមីនា ឆ្នាំ២០២០ ដែលចំនួនសរុបកើនឡើងដល់ ៦១,៨៦៨នាក់។

អ្នកជំងឺដែលត្រូវបាន ជាសះស្បើយបន្ថែមចំនួន ១5,៨៦៣ នាក់ត្រូវបានរំសាយចេញពី មន្ទីរពេទ្យដោយបង្កើនចំនួននៃ ការជាសះស្បើយពីជំងឺរាតត្បាត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះកើនឡើងដល់ ១,៩៥៨,៥៥៣ នាក់។

ជាក់ស្តែងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះទីក្រុងហ្សាការតា បានកត់ត្រាករណីថ្មីចំនួន ៩.៤៣៩ ករណី កោះជ្វាខាងលិច ៧,២៣៩ករណី, កោះជ្វាកណ្ដាល ៤,០៤៨ករណី, កោះជ្វាខាងកើត ១,៨០៨ករណី និង Yogyakarta ១,៣៨៦ករណី ៕

ដោយ ឈូក បូរ៉ា

To Top