ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់ជំនួយបរទេសថា ជាការជ្រៀតជ្រែក ស្របពេលថ្នាំវ៉ាក់សាំងត្រូវពន្យាពេល

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារថា ជំនួយមនុស្សធម៌ មានការជ្រៀតជ្រែកចំពោះអធិបតេយ្យភាពជាតិ ស្របពេលដែលការចែកចាយ ថ្នាំវ៉ាក់សាំងកូវីដ១៩ អាចនឹងកំពុងត្រូវបានពន្យាពេល នៅក្នុងប្រទេសនេះ។

ក្រសួងការបរទេសរបស់ ទីក្រុងព្យុងយ៉ាង តាមសេចក្តីរាយការណ៍ បាននិយាយថា ជំនួយពីខាងក្រៅគឺជា ការជ្រៀតចូលផ្នែកសេដ្ឋកិច្ច និងថា ទង្វើរបស់ប្រទេសជាក់លាក់នានា ជ្រៀតជ្រែករំលោភបំពាន ព្រោះតែមានគោលបំណងស្វែងរកចំណេញ និងការធ្វើឲ្យមានឥទ្ធិពលលើអ្នកដទៃ។

ការរិះគន់របស់ប្រទេសកូរ៉េខាងជើង ចំពោះជំនួយបរទេស ដែលជាញឹកញាប់បានជួយ ដល់ប្រទេសកុម្មុយនិស្តឯកោ ក្នុងស្ថានភាពខ្វះខាងស្បៀងអាហារ និងវិបត្តិផ្នែកសុខាភិបាល ក្នុងកាលកន្លងទៅនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលថ្នាំវ៉ាក់សាំង បង្កាមេរោគកូរ៉ូណា កំពុងត្រូវបានគេពន្យាពេល។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារកូរ៉េរបស់សារព័ត៌មាន Voice of America បានរាយការណ៍កាលពីថ្ងៃអាទិត្យថា របបរបស់លោក គីម ជុងអ៊ុន បានបដិសេធមិនឲ្យអនុញ្ញាត ឲ្យបុគ្គលិកសុខាភិបាលបរទេស ចូលទៅសម្រាប់ការចែកចាយ ដែលនោះគឺជាការតម្រូវមួយរបស់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top