ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ដកខ្លួនចេញ ពីអាហ្គានីស្ថាន បានជាង៩០ភាគរយ ហើយ

វ៉ាស៊ិនតោន៖ យោងតាមការអះអាង របស់អជ្ញាធរ នៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថា ខ្លួននឹងខិតខំ ដណ្តើមទីតាំងស្រុកជាច្រើន ដែលបានបាត់បង់ ទៅឲ្យក្រុមតាលីបង់នោះមកវិញ ខណៈដែលការដកទ័ពរបស់អាមេរិក ស្ទើរចប់រួចរាល់ទៅ ហើយនោះ។

កងកម្ម៉ង់ដូពិសេស របស់អាហ្គានីស្ថាន ជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់ភាគខាងជើង នៃប្រទេសមួយថ្ងៃក្រោយ ពេលដែល យោធារបស់រដ្ឋាភិបាលជាង១០០០នាក់ បានភៀសខ្លួនចូលទៅដល់ ប្រទេសជិតខាងតាជីហ្គីស្ថាន។

ក្នុងពេលជាមួយគ្នានេះ ខាងភាគីអាមេរិក បានប្រកាសហើយថា តាមរយៈការចេញបញ្ជា ដោយលោកប្រធានាធិបតី អាមេរិក Joe Biden មកដល់ ពេលនេះកងកម្លាំង របស់យោធាអាមេរិក ប្រមាណជា៩០ភាគរយ ហើយដែលបានសម្រេច តាមការងារនេះ។

ការដកទ័ព របស់អាមេរិក ធ្វើឡើងជាមួយគ្នានឹងកងកម្លាំង បរទេសផ្សេងទៀតផងដែរ របស់ណាតូ ប៉ុន្តែជាលទ្ធផល ក្រុមតាលីបង់ បានវាយប្រហារកាន់តែខ្លាំងនិងកាន់កាប់តំបន់ជាច្រើន របស់អាហ្គានីស្ថាន ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top