ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស អាមេរិក សម្រាប់ការងារកូរ៉េខាងជើង ជួបពិភាក្សាជាមួយនឹង ចិន

បរទេស៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធនេះ បាននិយាយថា ប្រេសិតពិសេសអាមេរិក សម្រាប់កិច្ចការងារកូរ៉េខាងជើង បានជួបពិភាក្សាគ្នា ជាមួយនឹង ភាគីខាងចិន កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបន្តបដិសេធ មិនព្រមទទួលយកការព្យាយាម ស្វែងរកកិច្ចសន្ទនាគ្នា ជាមួយនឹងអាមេរិក។

នៅមុននេះបន្តិចផងដែរ ក្រសួងការបរទេស របស់ប្រទេសចិន បាននិយាយដែរថា អ្នកតំណាងពិសេសរបស់ខ្លួន សម្រាប់កិច្ចការងារ ឧបទ្វីបកូរ៉េលោក Liu Xiaoming បាននិយាយ
ជាមួយនឹង ប្រេសិតពិសេសអាមេរិក លោក Sung Kim ហើយជាលទ្ធផលភាគីទាំងពីរ បានយល់ព្រម ក្នុងការបន្តទំនាក់ទំនង បន្ថែមទៀត។

លោក Kim ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមុននោះបានព្យាយាម បើកទ្វាឡើងវិញ ចំពោះកិច្ចពិភាក្សាទៅលើ បញ្ហា លុបចោលកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប៉ុន្តែមកដល់ពេលនេះខ្លួន នៅមិនទាន់បានទទួល ការឆ្លើយតបពីខាងភាគីកូរ៉េខាងជើង នៅឡើយ គិតចាប់តាំងតែពេល ដែលប្រធានាធីបតីលោក Joe Biden
បានឡើងមកកាន់អំណាច៕

ប្រែសម្រួល៖ស៊ុនលី

To Top